ភ្នំពេញ៖ ដើម្បីជំរុញឱ្យការហាត់ ហ្វឹកហ្វឺនរបស់កីឡាប្រយុទ្ធមួយចំនួន ដែលមានសក្ដានុពលក្នុងការដណ្ដើម មេដាយនៅលើឆាកអន្ដរជាតិនាពេល កន្លងទៅអាចនឹងទទួលបានសាលថ្មីហ្វឹកហាត់បន្ទាប់មានការអន្ដរាគមន៍ពីអគ្គ នាយកដ្ឋានអប់រំកាយនិងកីឡាដែលបានជួបពិភាក្សាជាមួយភាគីតំណាងក្រុម ហ៊ុន OCIC ក្នុងគោលបំណងពន្លឿនការ សាងសង់ផ្នែកខាងក្រោមចំនួន៣ជាន់ឱ្យ ក្រុមកីឡាករកីឡាការិនីជម្រើសជាតិ ផ្នែកកីឡាប្រយុទ្ធមានកន្លែសមរម្យដូចកីឡាដទៃទៀត ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃ អគ្គយកដ្ឋានអប់រំកាយនិងកីឡាធ្លាប់ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាន នគរវត្ដថា ដើម្បីជំរុញប្រសិទ្ធផលរបស់ កីឡាករកីឡាការិនីកីឡាប្រយុទ្ធឱ្យមាន ទីតាំងហ្វឹកហាត់បានសមរម្យដូចកីឡា ដទៃទៀតខ្ញុំនឹងព្យាយាមជួបពិភាក្សាគ្នា ជាមួយតំណាងក្រុមហ៊ុន OCIC ក្នុង គោលបំណងពន្លឿនការសាងសង់សំណង់អគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្មី នៅខាងក្រោយអគារគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ។
អគ្គនាយកកីឡាបានបន្ដទៀតថា តាមរយៈគោលនយោបាលអភិវឌ្ឍន៍ វិស័យកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវយុទ្ធសាស្ដ្រ កំណែទម្រង់កីឡាដើម្បីត្រៀមខ្លួនសម្រាប់ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដូច្នេះកម្ពុជាចាំបាច់ត្រូវតែធ្វើ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឆ្លើយតបតាមតម្រូវការប្រកួត កីឡាថ្នាក់តំបន់ឱ្យបានល្អប្រសើរឡើង។ ដូច្នេះអគារមជ្ឈមណ្ឌលថ្មីអាចឱ្យកីឡា ប្រយុទ្ធដែលប្រកួតក្នុងសាលនិងហ្វឹក ហាត់ក្នុងសាលមួយចំនួនរបស់កម្ពុជា ដែលកំពុងមានសក្ដានុពលនៅលើឆាកអន្ដរជាតិបច្ចុប្បន្នចូលហ្វឹកហាត់ចន្លោះពីចុងខែតុលាឬក៏ដើមខែវិច្ឆិកា ឆ្នាំ ២០១៦នេះ ។
គួររំលឹកថា អគារមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាថ្មីដែលមានកម្ពស់១១ ជាន់នៅខាងក្រោយអគារទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មួយផ្នែកធំសម្រាប់ធ្វើជាកន្លែងហ្វឹក ហាត់កីឡាប្រយុទ្ធ ដូចជា សីប៉ាក់តាក្រ ឈិនឡូន វ៉ូវីណាម ចំបាប់ វ៉ូស៊ូ ការ៉ាតេដូ គឺជារួមប្រភេទកីឡាប្រយុទ្ធ ណាដែលខ្វះទីតាំងហ្វឹកហាត់ទំនងត្រូវ បានអគ្គនាយកកីឡានិងមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡាដាក់ឱ្យហ្វឹកហាត់នៅទីតាំងថ្មីជាបណ្ដោះអាសន្ន ៕
ដោយ៖ សារីម