នាយឧត្តមសេនីយ៍  នាង ផាត និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវី-១៩ នៅតំបន់បិទខ្ទប់ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ÷នាយឧត្តមសរនីយ៍ នាង ផាត និងនាយឧត្តមសរនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យសកម្មភាព ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ ខ័ណ្ឌមានជ័យ ។

ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២១នេះ គឺជាថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្ងៃទី២ ជូនដល់ប្រជាពលរដ្ឋ.កម្មករ.និយោជិត.ក្នុងសង្កាត់ចាក់អង្រែលើចាក់អង្រែក្រោម.សង្កាត់បឹងទំពុនទី១.ទី២ និងសង្កាត់បឹងទំពន់ទី៣ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ ក្នុងយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម.តំបន់លឿងទុំ និងតំបន់លឿង.ស្របពេលដែលខណ្ឌចំនួន ៣ទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធា ក៏បាននឹងកំពុងមមាញឹកផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូចៗគ្នាជូនប្រជាពលរដ្ឋ.និងកម្មករនិយោជិត ដែលមិនទាន់បានទទួលវ៉ាក់សាំងការពារនេះ ។

ផ្តើមចេញពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១នេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីត១៩ ក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិ យុទ្ធនាការចាក់វ៉ាក់សាំង នៃកងយោធពលខេមរភូមិន្ទ រួមជាមួយនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងមន្ត្រីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទជាច្រើនរូប សកម្មភាពរបស់ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ និយោជិក ក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ (Lockdown ) របស់ខ័ណ្ឌមានជ័យ ។

យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់ពណ៌លឿងទុំ.ដែលជាតំបន់ឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នោះ គឺជាការគិតគូរខ្ពស់មួយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពរបស់ពួកគេពីការវាយប្រហារដោយមេរោគដ៏សាហាវនេះ ។

យោងតាមរបាយការណ៍របស់ក្រុមការងារ ដែលទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា បានបង្ហាញថា៖ យុទ្ធនាការថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សរុបបានចំនួន ២៣,៦៥៨នាក់ ស្រី ១២,៣១០នាក់ ។ ក្នុងនោះ ខណ្ឌមានជ័យ ចាក់បាន ៥,៤៥៥នាក់, ខណ្ឌដង្កោ ចាក់បាន ៥,៣៣៧នាក់, ខណ្ឌកំបូល ចាក់បាន, ៥,២០៦ នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៧,៦៦០នាក់៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print