សាហាវ​ខ្លាំង​ណាស់​! ប្រពន្ធ​ ហ៊ានលួច​យក​សាំង​ចាក់លើ​បុរស​ជា​ប្តី ប៉ុនប៉ង​ដុត​ស​ម្លា​ប់​ខ្លួន បណ្ដាលឲ្យរបួសធ្ងន់​ ខណៈកូនស្រី២នាក់​ ដេកក្បែរឆាបឆេះ​រលាកភ្លើង​ពេញ​ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ច​នគរបាលខេត្តសៀមរាប​ បានឲ្យដឹងនៅថ្ងៃទី១​ ខែឧសភា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ​ថា​ មាន​ករណី​ប៉ុនប៉ង​មនុស្ស​ឃាតមួយ​បាន​កើតឡើង ដោយសារ​តែ​ស្ត្រី​ជា​ប្រពន្ធ​ ​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្តី​ រួច​លួច​យក​សាំង​មក​ចាក់​លើ​​ប្តីកំពុងដេកលង់លក់​ ប៉ុនប៉ង​សម្លាប់​ បណ្តាល​ឲ្យ​ប្តីរ​ងរ​បួស​ធ្ងន់ និងឆាបឆេះ​កូន​២​នាក់​រលាកភ្លើង​ពេញ​ខ្លួនផងដែរ។ ដោយ​ឡែក​​ផ្ទះស្លឹក (​ខ្ទម​) ១​ខ្នង រួម​ទាំង​សម្ភារប្រើប្រាស់​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ខ្ទេចខ្ទី​គ្មាន​សល់។

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ដីចំការ ស្ថិត​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

របាយការណ៍ដដែល​ បន្តថា​ ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ គង់ ឆាយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ (​ជា​ប្តី​) របួសធ្ងន់ និង​កូនស្រី​២​នាក់ ម្នាក់​ឈ្មោះ ឆាយ ស្រី​មួយ អាយុ​៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឆាយ ស្រី អាយុ​២​ឆ្នាំ (​រលាកភ្លើង​ពេញ​ខ្លួន​) ។ ចំណែក​ស្ត្រី​ជា​ជន​បង្ក​ឈ្មោះ ឡូញ សាន្ត អាយុ​២៦​ឆ្នាំ (​ប្រពន្ធ​) ពួក​គាត់​រស់នៅ​ផ្ទះស្លឹក (​ខ្ទម​) ក្នុង​ដីចំការ​មួយ​កន្លែង​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ប្រហែល​៤​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

បេីយោង​តាមកូនប្រុសបង្កេីតជនរងគ្រោះ​ឈ្មោះ ឆាយ គង់​វង់ អាយុ​៦​ឆ្នាំ បានឆ្លេីយបំភ្លឺ​ថា ម្តាយ​របស់​ខ្លួន(ជនបង្កហេតុ) ពិតជា​អ្នក​យក​សាំង​មក​លួច​ចាក់​ដុត​ប៉ុនប៉ង​ស​ម្លា​ប់​ឪពុក​ពិតប្រាកដ​មែន។

កូនប្រុស​ជនរងគ្រោះ​បន្តថា​ មុនពេលកេីតហេតុ​ នៅក្នុង​ចន្លោះ​ម៉ោង​ប្រមាណ​៩​ព្រឹកថ្ងៃ​ទី​៣០ ខែមេសា ឪពុក​ម្តាយ​របស់ខ្លូន​ទាំង​២​នាក់ គឺ​មាន​ជ​ម្លាះ​ទាស់ទែង​គ្នា​យ៉ាងខ្លាំង​។ ហើយ​ការឈ្លោះគ្នា​នេះមិនមែន​តែ​ពេល​នេះ​ទេ គឺ​ស្ទើរតែ​រាល់ថ្ងៃ​ទៅ​ហើយ ដោយ​ពួក​គាត់​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​លំបាករក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ភាព​រកាំរកូស​នឹង​គ្នាបែបនេះ។

កូនប្រុស​រូប​នេះ​ ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត​ថា នៅពេល​ព្រឹកដែលឪពុកម្តាយរបស់ខ្លួន​ឈ្លោះ​គ្នា​មួយ​ប្រ៉ា​វ រួច​ក៏​ស្ងប់​ស្ងាត់​ទៅវិញនោះ លុះនៅរសៀល​ថ្ងៃ​ដដែល​ ខណៈ​ឪពុកខ្លួន​កំពុង​តែ​ដេក​លក់ ស្រាប់តែ​ម្តាយ​បាន​លប​លួច​យក​សាំង​ទៅ​ចាក់​ស្រោច​ពីលើ​ឪពុក រួច​ក៏​ដុត​ខ្លួន​ប៉ុនប៉ង​ស​ម្លា​ប់​តែ​ម្តង បណ្តាល​ឲ្យ​ប្អូន​ៗ២​នាក់ ដែល​កំពុង​ដេក​ក្បែរ​ឪពុក​នោះ​ក៏​រលាកភ្លើង​រង​របួស​ផង​ដែរ ។

ក្រោយ​​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​មិន​ទាន់​​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​ជន​បង្ក​យក​ទៅ​សាកសួរ​នៅឡើយ​ទេ ដោយ​ទុក​ឲ្យ​នៅ​មើលថែ​ប្តី និង​កូន ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​សិន ។

សូមជម្រាបថា​ ក្រុម​គ្រួសារ​មួយ​នេះ​ពុំ​មាន​ញាតិសណ្តាន ឬ​អ្នក​ជិតខាង​នៅ​ក្បែរ​នោះ​ទេ ព្រោះថាពួក​គាត់​រស់នៅ​ក្នុង​ដីចំការ​មួយ​ដាច់​ឆ្ងាយ​ពី​អ្នកស្រុក​ភូមិ ដូច្នេះ​ហើយ​ទើប​មានរឿង​អ្វី​កើតឡើង គឺ​គ្មាន​អ្នក​ណា​ម្នាក់​ជួយ​បាន​ឡើយ ។ ពេល​នេះកូនប្រុស​ច្បង​អាយុ​៦​ឆ្នាំ​រូប​នេះ ក៏​ត្រូវ​បាន​លោក​មេឃុំ​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​ម្តាយ​ឪពុក និង​ប្អូន​២​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ ។

ដោយ​ឡែក​ជុំវិញបញ្ហានេះដែរ​ ករណី​ប្រពន្ធ​ប៉ុនប៉ង​លួច​ចាក់​សាំង​ប៉ុនប៉ង​ដុត​ស​ម្លា​ប់​ប្តី​ខាងលេីនេះ​ នៅថ្ងៃទី១​ ខែឧសភា​ម្សិលមិញនេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក​-​ខេត្ត ​កំពុង​ចាំ​ឃ្លាំមើល​ឲ្យ​តែ​ជន​រង​គ្រោះ​បាន​ធូរស្រាល​បន្តិច នឹង​ត្រូវ​នាំ​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​ជន​បង្ក​យក​មក​សាកសួរ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print