ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានធ្វើសកម្មភាពចង.ក សម្លាប់ខ្លួនឯងនៅក្នុងអតីតក្លឹបលែងប៊ី (ឌ្រីមឡែន) ផ្លូវសួនថ្មីដោយមិនដឹងមូលហេតុ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចអតីតក្លឹបលែងប៊ីផ្លូវសួនថ្មីភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ លក្ខ័ កាន់ណារិទ្ធិ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ហើយកំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានបញ្ចាក់ថា ពិតជាករណីធ្វើអត្តឃាតចងកសំលាប់ខ្លួនប្រាកដមែន ប៉ុន្តែមិនដឹងមូលហេតុនោះទេ ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតំកល់នៅវត្តសំបូរមាសក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕ ស ដារ៉ា
...