ក្រសួងពាណិជ្ជកម្មបានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែងដែលមានក្នុងពេលបច្ចុប្បន្ននៅតំបន់ក្រហម

ចែករំលែក៖

ភ្នំពេញ, អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម និងតំបន់លឿងទុំឲ្យបានជ្រាបថា

១. អនុវត្តស្មារតីសេចក្តីសំរេចលេខ៥៤, ក្រសួងពាណិជ្ជកម្មបានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែងដែលមានក្នុងពេលបច្ចុប្បន្ននៅតំបន់ក្រហម និង រៀបចំរំកិលផ្លាស់ប្តូរទីតាំងស្តង់ទៅកន្លែងតំបន់ក្រហមដែលទើបកំណត់ថ្មី។ ទន្ទឹមនឹងនេះបានបង្ករលក្ខណ:អោយផ្នែកឯកជនចូលរួមលក់ទំនិញតាមស្តង់ និងភ្ជាប់បណ្តាញជាមួយទីផ្សារអនឡាញរបស់ក្រសួងផងដែរ។ មកដល់ពេលនេះ ក្រុមហ៊ុនដែលបានភ្ជាប់បណ្តាញលក់អនឡាញរួចហើយរួមមាន៖
– ក្រុមហ៊ុនវីរះប៊ុនថាំ ភ្ជាប់បណ្តាញ VTENH
– ក្រុមហ៊ុន Super App
– ក្រុមហ៊ុន AEON
– ក្រុមហ៊ុន Smile Shop
ដូចមានក្នុងតារាងណែនាំភ្ជាប់ខាងក្រោមនេះ។
២. ក្រសួងបានសម្របសម្រួលអោយក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភទារកដូចជាក្រុមហ៊ុន Bavy Care, ក្រុមហ៊ុន DKSH, ក្រុមហ៊ុន Danone នាំយកផលិតផលសំរាប់ទារករួមមាន ទឹកដោះគោ Dumex, Aptamil, AptaKid, និង Dugro ចូលទៅដាក់ស្តង់លក់ជាប់ជាមួយស្តង់របស់ក្រសួង។ ជាមួយគ្នានេះវត្តមានផ្សារMakro ដែលនៅបន្តចូលរួមជាមួយយើងតាមតំបន់ក្រហមក៏ធ្វើអោយមានមុខទំនិញបន្ថែមទៀតក្រៅពីទំនិញស្បៀងយុទ្ធសាស្រ្តដែលក្រសួងដាក់លក់។
៣. ចំពោះតំបន់លឿងទុំដែលមានលក្ខណះធូរស្រាលជាង យើងបានបង្កើនចំនួនរថយន្តចល័តលក់តាមទីតាំងផ្សេងៗ ហើយបានសម្របសម្រួលអោយផ្នែកឯកជនបានចូលរួមតាមរយះការបន្ថែមមុខទំនិញនិងការចូលរួមលក់នៅនឹងកន្លែងតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។
៤. ដើម្បីបន្តរក្សាស្ថិរភាពនៃការផ្គត់ផ្គង់និងទប់កុំអោយទំនិញចាំបាច់សំរាប់ជីវភាពឡើងថ្លៃ ក្រសួងបន្តជួយសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធររាជធានីក្នុងការដឹកជញ្ជូនទំនិញបន្លែស្រស់ ត្រី សាច់ ពីប្រភពផលិតមកទីតាំងចែកចាយ ព្រមទាំងជួយសំរបសំរួលអោយទំនិញមួយចំនួនបានចូលលក់និងទទួលទិញដោយទីផ្សារធំៗដែលនៅមានសកម្មភាព៕

ប្រភព: ទទក

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print