Update៖ អគារភ្លោះកម្ពស់១៣៣ជាន់ខ្ពស់ជាងគេនៅអាស៊ីអាគ្នេហ៍នឹងលើកមុខមាត់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សំណង់អគារភ្លោះកប់ពពកដែលជាមជ្ឈបណ្ឌលពាណិជ្ជកម្មមានកម្ពស់៥០០ម៉ែត្រស្មើរនឹង១៣៣ជាន់ នឹងលេចរូបរាងនៅរាជធានីភ្នំពេញនា៥ឆ្នាំខាងមុខ។ សំណង់អាគារនឹងក្លាយជាអគារខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេហ៍ដែល នឹងជួយលើកកម្ពស់មុខមាត់កម្ពុជាពិសេសគឺការឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា។

ការប្រកាសពីគម្រោងអគារនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធទីតាំងស្នាក់ការ​នៃអគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងត្រូវបានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតី​ភាពលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស។

អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង នេះនឹងសាងសង់ឡើងក្រោមទុនចំណាយប្រមាណ ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្រោមការសាងសង់របស់ក្រុមហ៊ុន SUN KLAN IP Group ដែលជាក្រុមហ៊ុនមានបទពិសោធនក្នុងការសាងសង់អគារខ្ពស់នៅបណ្តាប្រទេសនានជុំវិញពិភពលោក។ ការសាងសង់នឹងត្រូវធ្វើឡើងក្នុងឆ្នាំនេះហើយនឹងចំណាយពេលប្រមាណ៥ឆ្នាំដើម្បីសាងសង់ ហើយអាគារនេះនឹងមានជាកន្លែងមជ្ឈមណ្ឌលពាណិជ្ជកម្ម មានផ្សារទំនើប សណ្ឋាគារ អាហារដ្ឋាន ក្លឹបកម្សាន្ត ការិយាល័យ ខុនដូ អាផាតមិនសម្រាប់ស្នាក់នៅផងដែរ៕ ដោយ៖ វឌ្ឍនា

IMG_0425

IMG_0417

IMG_0401

IMG_0413

IMG_0446

IMG_0374

20160309190804

20160309190808

20160309190811

20160309190814

...

20160309191856

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print