ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សាកលវិទ្យាល័យអង្គរ បានប្រារព្ធសិក្ខាសាលាលើកទី២ ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ ដែលដឹកនាំដោយលោកប្រធាននាយកដ្ឋានឧត្តមសិក្សា ដោយមានវត្តមានចូលរួមពីមន្ត្រីអប់រំតំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត លោកនាយក លោកស្រីនាយិកា វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៩០រូប។ សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០១៦៕ សុខ ខេមរា
...