ហ៊ានណាស់! បុរសខ្មែរម្នាក់ ក្លែងបន្លំខ្លួនជាមន្រ្តីនគរបាលដឹកជនជាតិចិន​ ឆ្លងកាត់តំបន់បិទខ្ទប់ ត្រូវ​កម្លាំង​នគរបាលខេត្តព្រះសីហនុ​ ចាប់វាយខ្នោះ​

ចែករំលែក៖

 ខេត្តព្រះសីហនុ៖​ បេីតាមការ​បញ្ជាក់ពី​របស់លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បាឲ្យដឹងថា កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនជាតិខ្មែរម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដេីម្បីដឹកជនជាតិចិនឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា (តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ក្នុងនោះទាំងជនជាតិខ្មែរនិងជនជាតិចិន ត្រូវនគរបាលនាំយកមកចាត់ការបន្តតាមនីតិវិធីច្បាប់។ លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ បន្តថា នៅវេលាម៉ោង​៤រសៀល​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ជនជាតិចិន០១នាក់ ជនជាតិខ្មែរ០១នាក់) និងរថយន្ដ០១គ្រឿង ពីមន្ដ្រីគោលដៅត្រួតពិនិត្យភ្នំK៩៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ជនសង្ស័យទាំង២នាក់នេះទី១;ឈ្មោះ លូ គឹមហ្វាត ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ ភូមិ១ សង្កាត់លេខ៣ ជិះរថយន្ដម៉ាកToyota Camry ព៌ណស ពាក់ស្លាកលេខៈភ្នំពេញ 2AH-2263 បានធ្វេីសកម្មភាពដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ពីម្ដុំសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យK៩៦ឃាត់ខ្លួន ។ ក្រោយ​ឃាត់ខ្លួនឈ្មោះ លូ គឹមហ្វាត បានសារភាព​ប្រាប់សមត្ថកិច្ចថា៖​ ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ បម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ ។ ឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ មិត្ដភក្ត័ខ្លួន ជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់។ សម្ភារៈទាំងនេះ បងថ្លៃ និងមិត្ដភក្ត័ខ្លួនបានភ្លេច ក្នុងរថយន្ដរបស់ខ្លួននោះទេ ។ បច្ចុប្បន្ន​វត្ថុតាងដែលចាប់ពីជនសង្ស័យរួមមាន៖​ អាវនគរបាលថ្នាក់វរៈសេនីយ៍ត្រី ០១ ; មួកនគរបាលថ្នាក់ឧត្ដមសេនីយ៍ ០១ ;​និងរថយន្ដ០១គ្រឿងម៉ាកCamry ព៌ណស ពាក់ស្លាកលេខភ្នំពេញ2AH-2263 ។ ចំណែក​ជនសង្ស័យ​ទាំងនេះ​កំពុងដំណើនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដេីម្បីចាត់ការតាមច្បាប់​៕ដោយ​៖សហការី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print