កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលជនសង្ស័យម្នាក់ពីជនរងគ្រោះពាក់ព័ន្ធរឿងចោរកម្ម

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលជនសង្ស័យម្នាក់ពីជនរងគ្រោះដែលចោទប្រកាន់ជនសង្ស័យថាបានលួច(ប្រេង) កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចការដ្ឋានស្ថាបនាផ្លូវភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
កម្លាំងជំនាញអាវុធហត្ថខណ្ឌបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអុន វីរៈ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនស្ថាបនាផ្លូវ ស្នាក់នៅក្នុងការដ្ឋានស្ថាបនាផ្លូវភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ មូល ប៊ុនថុន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកប្រេងក្រុមហ៊ុនកម្ពុជាTELA រស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
វត្ថុតាងចាប់យក ទី១-រថយន្ត១គ្រឿងម៉ាកអុីស៊ុយហ្ស៊ុយចំណុះ៣តោនដឹកប្រេង៦៦០០លីត្រ ពាក់ស្លាកលេខ ភ្នំពេញ3C-1656, ទី២-ប៊ីដុងទទេចំណុះ១០លីត្រចងភ្ជាប់ដែកស្រូបចំនួន១៣ប៊ីដុង និងទី៣-ទូរសព្ទ័០១គ្រឿងម៉ាក OPPO A9ពណ៌ខៀវ។
កម្លាំងជំនាញបានឱ្យដឹងទៀតថា នៅមុខសមត្ថកិច្ចយើងជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តអំពើទុច្ចរិតលួចប្រេងរបស់អតិថិជនយកទៅលក់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print