ខេត្តកំពង់ចាម : នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំស្វាយទាប ឃុំតាអុង ស្រុកចំការលើ និងភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ និងបងប្អូនរស់នៅក្នុង ខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ដែលមានឈ្មោះដូចខាងលើក្រោម ៖
១-ឈ្មោះ ស៊ូ សុខលី ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។
២-ឈ្មោះ អ៊ុន វ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ។ ៣-ឈ្មោះ ស៊ុន សុខហេង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ។ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកទាំង០៣នាក់ខាងលើ។ រដ្ឋបាលខេត្តកំពង់ចាម បាន ចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ចូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងករណីនេះបន្ថែមទៀត។
ជាលទ្ធផលបឋមដល់ក្រុមការងារបានស្រាវជ្រាវរកឃើញ៖
– ឈ្មោះ ស៊ូ សុខលី (ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឈ្មោះ យិន ឡៃ) រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ . អ្នកជំងឺបានយកម៉ូតូទៅផ្ញើរនៅផ្ទះឈ្មោះ យិន ឡៃ ដូចសព្វមួយដង នឹងអង្គុយនិយាយគ្នាលេងជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ត្រូវបានក្រុមការងារមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលើ បញ្ជូនមកធ្វើចត្តាឡីសក័នៅមណ្ឌល ចត្តាឡីស័ករបស់រដ្ឋបាលស្រុកចំការលើ (វត្តស្ទឹងក្តី) និងត្រូវបានក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានចុះយកសំណាកទៅពិនិត្យរហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០០១ បានទទួល លទ្ធផលវិជ្ជមានកូវីដ-១៩ ហើយក៏បានបញ្ជូនមកធ្វើការព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ចំពោះអ្នកដែល ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ស៊ូ សុខលី មានចំនួន ០៤នាក់ ស្រី ០១នាក់ (ត្រូវជាសមាជិក
– ឈ្មោះ អ៊ុន វ៉ា ជាអ្នកបើកបររថន្តឈ្នួល ដឹកឥវ៉ាន់បញ្ញើរ ពីចំការលើទៅភ្នំពេញ រស់នៅភូមិតាង ឃុំតាអុង ស្រុកចំការលើ ធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺវិជ្ជមានកូវីដ-១៩ ឈ្មោះ ទៀន ហុំ និងឈ្មោះ ឃឹម ផល្លា (ដែលបានស្នាក់នៅក្នុងបន្ទប់ ខ.២៣ ជាមួយគ្នា) ។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺ បានត្រឡប់ ពីភ្នំពេញមកផ្ទះវិញ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ហើយបានជិះម៉ូតូដឹកកូនទៅលេងបាល់ ទៅដល់ អត់បានលេងទេព្រោះគេឈប់លេងរត់ទៅផ្ទះអស់ (អ្នកភូមិដឹងថា អ្នកជំងឺទើបមកពីភ្នំពេញ)។ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១) ត្រូវបានបញ្ជូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក របស់ រដ្ឋបាលខេត្ត ដោយសារបុរសរូបនេះ ជាចំណូលស្រុក មកពីតំបន់បិទខ្ចប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ រហូត ដល់ថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បាន ចុះយកសំណាកទៅពិនិត្យទទួលលទ្ធផលវិជ្ជមានកូវីដ-១៩។ ចំពោះសមាជិកគ្រួសារដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ អ៊ុន វ៉ា មានចំនួន ០៥នាក់ ស្រី ០៣នាក់ ។
– ឈ្មោះ ស៊ុន សុខហេង ជាបុគ្គលិកនៅហាងលក់ម៉ូតូគង់រ៉ាវី ម្តុំគីរីរម្យ ហើយស្នាក់នៅបន្ទប់ជួលម្តុំលូ ប្រាំ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺ បានជិះម៉ូតូឌុបប្រពន្ធ និងមិត្តភ័ក្តិមកស្រុក កំណើត ស្ថិតក្នុងភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ។ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រូវបានបញ្ជូន មកយកសំណាក និងដាក់ឱ្យធ្វើចតាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដោយសារបុរសរូបនេះ ជាចំណូលស្រុក មកពីតំបន់បិទខ្ចប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុម ឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានចុះយកសំណាកទៅពិនិត្យលើកទី២ លុះ ដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ បានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ។ ចំពោះ អ្នកដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ស៊ុន សុខហេង មានចំនួន ០៩នាក់ ស្រី ០៦នាក់ ក្នុងនោះ សមាជិកគ្រួសារ ចំនួន ០៨នាក់ និងមិត្តភ័ក្ត ០១នាក់ ។
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និង យកសំណាក់ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬ តាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំ ខាងលើ និងបង ប្អូន មិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺទាំងបីខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ »។ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាង ម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុម គ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ, វណ្ណៈ