អំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា មានជាស្បៀង គ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនរដ្ឋខណ្ឌមានជ័យ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១នេះ លោក ឆារស៏ វ៉ាន់ , លោក សៅ ភិរុន និង លោក ជិន ប៊ុនធឿន បានអញ្ជើញសំណេះសំណាល និង នាំយកអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា មានជាស្បៀង គ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនរដ្ឋខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិភូតំណាងបានមានប្រសាសន៍សំណេះសំណាល និងពាំនាំបណ្តាំសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌ និងបងប្អូនកងកំលាំងថា លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានយល់ពីសុខទុក្ខ និងការលំបាកបងប្អូនដែលបានប្រចាំការនាពេលកន្លងមក ហើយការនាំយកអំណោយទាំងនេះមកគឺដើម្បីចូលរួមចែករំលែកភាពនឿយហត់របស់បងប្អូនដែលឈរជើងប្រចាំការក្នុងភូមិសាស្ត្រខណ្ឌ ពិសេសក្នុងតំបន់ដែលអនុវត្តនូវការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅតំបន់មួយចំនួននៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមិនអោយមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេសធំ ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-អាល់កុល ១៥០ លីត្រ
១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ រីករាយស្វាគមន៍ទទួលអំណោយដ៏ថ្លៃថ្លានេះណាស់ ហើយសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនកងកំលាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភជាអំណោយដ៏សែនសប្បុរសនៅពេលនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print