ខេត្តស្វាយរៀង ៖ បុរសជាជនជាតិចិនចំនួន៦នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងអធិកាដ្ឋាននគបាលស្រុក និងកម្លាំងនគរបាលអន្តោប្រវេសស្នងការខេត្តឃាត់ខ្លួនមកសាកសួរបន្ទាប់ពីប្រជាពលរដ្ឋរាយការណ៏មកថាមានជនជាតិចិនដើរតាមផ្លូវជាតិលេខ១រួចចុះកាត់វាលស្រែក្រោយផ្ទះអ្នកស្រុក ខណះសង្ស័យអ្នកបើករថយន្តឃើញកំលាំង
សមត្ថកិច្ចនគបាលស្រុកស្វាយទាប ដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ១ ទំលាក់ចុះរួចបើកគេចខ្លួន។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣ ឧសភា ២០២១ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
សមត្ថកិច្ចបានអោយដឹងថាជនជាតិចិនទាំងនោះមានទី១.ឈ្មោះ លូន ឃុន ភេទប្រុស អាយុ១៨ឆ្នាំ
២/ឈ្មោះ តាំង ឡាំង ភេទប្រុស អាយុ២២ឆ្នាំ
៣/ឈ្មោះ.ឆេង ជិនតាវ ភេទប្រុស អាយុ១៨ឆ្នាំ
៤/ឈ្មោះ ទូ ជាអូ ភេទប្រុស អាយុ១៨ឆ្នាំ
៥/ឈ្មោះ ហ្វាង ចូអ៊ី ភេទប្រុស អាយុ២១ឆ្នាំ
៦/ឈ្មោះ ចាង អ៊ីឆឹង ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងអស់មានទីលំនៅប្រទេសចិន និងបានដកហូតវត្ថុតាង ទូរស័ព្ទដៃចំនួន០៥គ្រឿងផងដែរ។
ប្រភពបន្តថាគោលបំណងជនជាតិចិនទាំងនោះឆ្លងដែនមកកម្ពុជា រកការងារធ្វើ (ដោយគ្មានប៉ាស្ព័រលិខិតស្នាមទាំង០៦នាក់)។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាជនជាតិចិនទាំង០៦នាក់ត្រូវបានអ្នកបើករថយន្ត មិនស្គាល់ម៉ាកមួយគ្រឿងដឹក
តាមដងផ្លូវជាតិលេខ១
ប៉ុន្តែចៃដន្យឃើញសមត្ថកិច្ចដាក់កម្លាំងត្រួតពិនិត្យយានយន្ត ទើបឃើញសភាពការណ៏មិនស្រួលក៏ទំលាក់ជនជាតិចិនទាំងនោះ
ឲ្យចុះដើរវាងចៃដន្យប្រជាពលរដ្ឋឃើញក៏បានរាយការណ៏មកសមត្ថកិច្ចទើបសមត្ថកិច្ចក៏បានតាមប្រមាញ់ស្ទាក់រហូតដល់ផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិប្រសូតិ០១ ឃុំកណ្លៀងរាយ ស្រុកស្វាយទាបទើបសមត្ថកិច្ចបង្ក្រាបបានតែម្តង ។
ប្រភពបន្តថាបន្ទាប់ពី ធ្វើតេស្តរហ័ស លទ្ធផល អវិជ្ជមានមកសមត្ថកិច្ចក៏បានបញ្ជូនជនជាតិចិនទាំងនោះទៅធ្វើចត្តាឡីស័ក្កនៅផ្ទះសំណាក់គ្រូបង្រៀន ក្នុងស្វាយរៀង។
ចំណែកអ្នកបើករថយន្តដឹកជនជាតិចិនទាំងនោះសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ដើម្បីចាត់បន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន