បទ “លក់គោយន្ត” របស់ Noly Record ក៏អាចទាក់ចិត្តទាំងគ្រូពេទ្យជួរមុខ និងមន្ត្រីសមត្ថកិច្ចបានដែរ

ចែករំលែក៖

ភ្នំពេញ៖ បទ “លក់គោយន្ត” របស់ Noly Record ដោយមានអ្នកចូលទស្សនា និងស្តាប់រាប់លានដងរួចមកហើយនៅលើបណ្តាញសង្គមនានា ក៏កំពុងតែផ្ទុះការគាំទ្រខ្លាំងទៅលើស្នាដៃបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយនេះ។ បទចម្រៀងនេះមិនត្រឹមតែអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវវ័យប៉ុណ្ណទេ ប៉ុន្តែបទចម្រៀងនេះបាននិងកំពុងតែធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តនិងស្នាដៃនេះជាច្រើនផងដែរបូករួមទាំងមន្ត្រីសមត្ថកិច្ច និងគ្រូពេទ្យជួរមុខច្រៀងលេងកម្សាន្តដើម្បីបន្ធូអារម្មណ៍។
ថ្មីៗនេះការ បញ្ចេញបទចម្រៀងថ្មីបានត្រឹមជាងមួយសប្តាហ៍បទចម្រៀងនេះកំពុងតែធ្វើឲ្យអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម រួមទាំងតារាចម្រៀងជាច្រើនលើកយកមកច្រៀងCover ដែលក្នុងនោះទាំងនៅលើបណ្តាញសង្គមធំៗ ដូចជា ហ្វេសប៊ុក Tik Tok ជាដើម កំពុងតែពេញនិយមខ្លាំងចាប់ពីក្មេង រហូតដល់វ័យកណ្តាល និងវ័យចំណាស់ថែមទៀតផង។ ជាក់ស្តែងថ្មីៗនេះបទនេះត្រូវបានមន្ត្រីប៉ូលីសម្នាក់លើកយកមកច្រៀងបានពិរោះរហូតមានការចែករំលែក និងលាន់មាត់សរសើរពីទឹកដមសំនៀង រហូតក្មេងៗខ្លះថាសុំអែបគៀន ទុកឱកាសឲ្យពូម្តង។ ក្នុងនេះផងដែរគេក៏សង្កេតឃើញតារាចម្រៀងរាមច្បងលោក អេន ឌី ក៏បានលើកយកបទចម្រៀងមួយនេះមកច្រៀង និងទទួលបានការកោតសរសើរច្រើនពីទស្សនិកជនផងដែរ។ សម្រាប់គ្រូពេទ្យជួរមុខដែលបាននិងកំពុងបំពេញការងារក៏បានច្រៀងលេងកម្សាន្តបទចម្រៀងមួយនេះរហូតផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំង និងសរសើរអំពីភាពអង់អាចក្លាហាននិងទេពកោសល្យរបស់ពួកគាត់ផងដែរ។
នេះសរបញ្ជាក់ថា បទចម្រៀងនេះមិនត្រឹមតែអាចទាញអារម្មណ៍ពីក្រុមយុវវ័យប៉ុណ្ណោះទេ ប៉ុន្តែវាបាននិងកំពុងតែបំពេអារម្មណ៍ទស្សនិកជនគ្រប់វ័យឲ្យអណ្តែតអណ្តូងទៅតាមអត្ថន័យនៃបទចម្រៀង៕


ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print