សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៦នាក់ក្នុងករណីជូញដូរមនុស្សនិងឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង​ ៖ ​បុរសជាជនជាតិ​ចិន​ចំនួន​៦​នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងអធិកាដ្ឋាននគបាលស្រុក និងកម្លាំងនគរបាលអន្តោប្រវេសស្នងការខេត្តឃាត់ខ្លួនមកសាកសួរបន្ទាប់ពីប្រជាពលរដ្ឋរាយការណ៏មកថាមានជនជាតិចិនដើរ​តាមផ្លូវជាតិលេខ១រួចចុះកាត់​វាលស្រែ​ក្រោយ​ផ្ទះ​អ្នកស្រុក ខណះសង្ស័យ​អ្ន​កបើករថយន្ត​ឃើញកំលាំង
សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​ ដាក់ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ទំលាក់ចុះរួចបើកគេចខ្លួន។

ការឃាត់ខ្លួននេះធ្វើឡើងនៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣​ ឧសភា​ ២០២១ ស្ថិត​ក្នុងភូមិ​ប្រសូតិ​២ ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប ។

សមត្ថកិច្ចបានអោយដឹងថាជនជាតិចិនទាំងនោះមានទី១.ឈ្មោះ លូន ឃុន ភេទប្រុស អាយុ១៨ឆ្នាំ
២/ឈ្មោះ តាំង ឡាំង ភេទប្រុស អាយុ២២ឆ្នាំ
៣/ឈ្មោះ.ឆេង ជិនតាវ ភេទប្រុស អាយុ១៨ឆ្នាំ
៤/ឈ្មោះ ទូ ជាអូ ភេទប្រុស អាយុ១៨ឆ្នាំ
៥/ឈ្មោះ ហ្វាង ចូអ៊ី ភេទប្រុស អាយុ២១ឆ្នាំ
៦/ឈ្មោះ ចាង អ៊ីឆឹង ភេទប្រុស អាយុ១៨ឆ្នាំ  អ្នកទាំងអស់មានទីលំនៅប្រទេសចិន និងបានដកហូតវត្ថុតាង ទូរស័ព្ទដៃចំនួន០៥គ្រឿងផងដែរ។

ប្រភពបន្តថាគោលបំណងជនជាតិចិនទាំងនោះឆ្លងដែនមកកម្ពុជា រកការងារធ្វើ (ដោយគ្មានប៉ាស្ព័រលិខិតស្នាមទាំង០៦នាក់)។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាជនជាតិ​ចិន​ទាំង០៦​នាក់​ត្រូវបានអ្នកបើករថយន្ត មិនស្គាល់ម៉ាកមួយគ្រឿងដឹក
តាម​ដងផ្លូវជាតិលេខ១
ប៉ុន្តែចៃដន្យ​ឃើញសមត្ថកិច្ច​ដាក់​កម្លាំង​ត្រួតពិនិត្យ​យានយន្ត ទើបឃើញសភាពការណ៏មិនស្រួលក៏ទំលាក់ជនជាតិចិនទាំងនោះ
ឲ្យ​ចុះ​ដើរ​វាងចៃដន្យប្រជាពលរដ្ឋឃើញក៏បានរាយការណ៏មកសមត្ថកិច្ចទើបសមត្ថកិច្ច​ក៏​បាន​តាម​ប្រ​មាញ់ស្ទាក់​រហូតដល់ផ្លូវជាតិ​លេខ​៣១៤D ស្ថិត​ក្នុងភូមិ​ប្រសូតិ​០១​ ឃុំ​ក​ណ្លៀ​ង​រាយ ​ស្រុក​ស្វាយ​ទាបទើបសមត្ថកិច្ចបង្ក្រាប​បាន​តែម្តង ។

ប្រភពបន្តថាបន្ទាប់ពី ធ្វើតេស្ត​រហ័ស លទ្ធផល អវិជ្ជមានមកសមត្ថកិច្ចក៏បានបញ្ជូនជនជាតិចិនទាំងនោះទៅធ្វើចត្តាឡីស័ក្កនៅផ្ទះសំណាក់គ្រូបង្រៀន ក្នុងស្វាយរៀង។

ចំណែកអ្នកបើករថយន្តដឹកជនជាតិចិនទាំងនោះសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ​ ដើម្បីចាត់បន្តតាមច្បាប់៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print