លួចម៉ូតូបានសម្រេច​ពីខណ្ឌមានជ័យ មកជាប់ខ្នោះសមត្ថកិច្ចនៅគោលដៅបិទខ្ទប់នៅផ្លូវ៦០ម៉ែត្រ​កែងផ្លូវ៥០ម៉ែត្រ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងអន្តរាគមន៍​ នៃអគ្គស្នងការនគរបាលរជាតិ​បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីវេលាម៉ោង៤ទាបភ្លឺ​ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១​នៅចំណុចគោលដៅបិតខ្ទប់​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រកែងនឹងផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង​ សង្កាត់ជើងឯក ខណ្ឌដង្កោ​ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចនៅខណ្ឌមានជ័យ​ ហើយជិះគេចខ្លួនមកជួបកម្លាំងសមត្ថកិច្ច​ ។
​ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១មានឈ្មោះ ប៊ុត ធាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។​ ទី២​ ឈ្មោះ​ ឈន ប៊ុនលាង ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរជាងផ្សារដែក​ ស្នាក់នៅ​សង្កាត់បឹងត្របែក​ ខណ្ឌចំការមន។
​ ចំណែកជនរងគ្រោះមានទី១ឈ្មោះជ័យ សុផល ភេទប្រុស អាយុ ៣៩ឆ្នាំបើកបរ និងជនរងគ្រោះទី២មានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ អ្នកទាំងពីរស្នាក់នៅភូមិចំរេីនផល​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ។
​ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ​ គឺកម្លាំងអគ្គស្នងការនគរបាលជាតិបានដាក់គោលដៅតំបន់បិទខ្ទប់ត្រង់ចំណុចផ្លូវ៦០ម៉ែត្រកែង៥០ម៉ែត្រដូចសព្វដង​ ហេីយបានប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZoomerxពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1DD-6524បានឃាត់ធ្វើការសួរនាំ ខណៈពេលដែលសមត្ថកិច្ចកំពុងសួរនាំ មានជនសង្ស័យម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី២០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AV-3893 មកពីក្រោយដល់ចំណុចកើតហេតុឃើញកម្លាំងសមត្ថកិច្ចក៏បត់ម៉ូតូត្រឡប់ក្រោយ​ តែត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ធ្វេីឲ្យជនសង្ស័យភ័យក៏ដួលម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់តែម្ដងរួចសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ​ ដើម្បីធ្វើការសាកសួរ​។
បន្ទាប់ពីធ្វើការសាកសួររួចទើបដឹងថា​ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូពីខណ្ឌមាន​ ទើបប្រគល់ទៅឲ្យសមត្ថកិច្ចខណ្ឌមានជ័យចាត់បន្ត។​ ចំណែកវត្ថុតាងដកហូតបាន ម៉ូតូ២គ្រឿង លុយ៦២មុឺនរៀល ប្រាក់ដុល្លារចំនួន៤០ដុល្លារ​ ទូរស័ព្ទ១គ្រឿង។
​ តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា​ នៅល្ងាចថ្ងៃទី​ ៤​ ខែឧសភា​ ឆ្នាំ២០២១​ ពួកគាត់បានធ្វើការរួចរាល់​ ហេីយបានអូសម៉ូតូមកទុកក្នុងឃ្លាំងចំនួន ៩គ្រឿងព្រមទាំងម៉ូតូបុគ្គលិក​ ហើយ​ពួកគាត់ក៏បានចូលទៅសម្រាកលង់លក់បាត់អស់​ លុះដល់ម៉ោងកើតហេតុក៏មានសមត្ថកិច្ចនៅខណ្ឌដង្កោបានខលប្រាប់ថាម៉ូតូរបស់គេត្រូវបានជនសង្ស័យលួចហើយជិះគេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់នៅចំណុចកើតហេតុខាងលើ​ ដោយសារតែសមត្ថកិច្ចចាក់សោរក្រោមកែបឆែករកឃេីញកន្ទុយលេខទូរសព្ទ​ ដែលជនរងគ្រោះផ្ញេីលុយតាមវីន​ ទេីបបានទំនាក់ទំនងទៅឲ្យមកមេីល​ ពេលដែលមកដល់ទេីបថាម៉ូតូជារបស់ខ្លួនពិតប្រាកដមែន។
​ លុះព្រឹកឡើងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ បានមកយកជនសង្ស័យទៅសាកសួរ
ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលេីជនសង្ស័យទាំង២នាក់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់​ ។
​ បច្ចុប្បន្ននេះ​ ជនសង្ស័យ២នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី១​ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print