ភ្នំពេញ, នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ស្ថានីយ៍ប្រេងឥន្ធនៈ តេលា សាខាពោធិ៍សែនជ័យ ចុះពីស្ពានផ្សារដីហុយខាងស្តាំដៃ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ស្ថានីយ៍ប្រេងឥណ្ធនៈ តេលា សាខាពោធិ៍សែនជ័យ ចុះពីស្ពានផ្សារដីហុយខាងស្តាំដៃ
ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
...
ដោយ, សិលា