រដ្ឋបាល​ស្រុក​អន្លង់វែង៖ ចុះ​បិទ​ទីតាំង​កន្លែង​ព្យាបាល​ជម្ងឺ​ទូទៅ និង​ជម្ងឺ​កុមារ និង​ឱសថស្ថាន​សុវណ្ណ​ដែន​ ក្រោយ​ជាប់​ពាក់ព័ន្ធជាមួយអ្នក​ដឹក​ឱសថ​ម្នាក់ មានវិជ្ជមាន​​កូ​វីដ-១៩

ចែករំលែក៖

ខេត្ត​សៀមរាប​៖ មន្ត្រី​សុខាភិបាល នៃ​មន្ទី​ពេទ្យ​បង្អែកស្រុក​អន្លង់វែង ចំនួន ៤នាក់ ដឹកនាំ​ដោយ​លោក នៅ សំអន ប្រធានការិយាល័យ​ប្រតិបត្តិ ស្រុក​អន្លង់វែង និង​ស្រុក ត្រពាំង​ប្រាសាទ នៅវេលា​ម៉ោង ២​និង​២០​នាទីរសៀល​ថ្ងៃពុធទី​៥ ខែឧសភា ឆ្នាំ​២០២១នេះ​ បានចុះ​ស្រាវជ្រាវ​ករណីឈ្មោះ ហិន វុត្ថា​ ភេទ​ប្រុស ជាអ្នកដើរ​លក់​ឱសថរបស់​ក្រុមហ៊ុន វ​ត្តី​ឱសថ មកពី​ទីក្រុង​ភ្នំពេញ មាន​វិជ្ជមានកូ​វីដ​១៩ ហើយកាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ​បាន​យក​ឱសថទៅ​លក់​ឲ្យ​ឈ្មោះ ត្រាច សុវណ្ណ​ដែន ភេទ​ស្រី អាយុ ៣២ឆ្នាំ ដែល​បេីកផ្ទះ​គ្រូពេទ្យ​ព្យាបាលឯកជនជម្ងឺ​ទូទៅ និង​ជម្ងឺ​កុមារ ស្ថិតនៅក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​បេីយោងតាម​ការបំភ្លឺ របស់​ម្ចាស់​កន្លែង​ព្យាបាលជំងឺ​ឯកជន និង​ឱសថស្ថាន​សុវណ្ណ​ដែន ក៏បានបញ្ជាក់ថា ខ្លួន​ពិតជា​បានទទួល​ទិញ​ថ្នាំពេទ្យ ពី​ឈ្មោះ ហិន វុត្ថា​ ចំនួន ១០ ប្រអប់ គឺ​ថ្នាំ​ប្រភេទ NANOCALCIUM ពិតប្រាកដ​មែន ដោយ​នៅពេលដែល​ទាក់ទង​គ្នា គឺ​នៅមាន​គម្លាត​ពីគ្នាចំងាយ ១ម៉ែត្រ ដោយមាន​ការពាក់​ម៉ាស់​ត្រឹមត្រូវ​។​

​គួរបញ្ជាក់ថា​ ជាមួយគ្នានេះ​ លោក ហោ ជិន​វិ​រ​យុទ្ធ អភិបាលស្រុក អន្លង់វែង នៅវេលា​ម៉ោង ៣រសៀល​ថ្ងៃទី​៥ ឧសភា​នេះដែរ​ ក៏បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បិទ​ទីតាំង​ខាងលើ ជាប​ណ្តេះ​អាសន្ន​ដើម្បី​ធ្វើ​ច​ត្តា ឡី​ស័ក និង​យក​កំហាក ដែលមាន​សមាជិកក្នុង​ក្រុមគ្រួសារ និង​អ្នកជំងឺ​ចំនួន ១៦នាក់ ក្នុង​នោះ​ស្រី​១១​នាក់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print