ប្រតិកម្មនឹងសកម្មភាពរបស់កូរ៉េខាងជើងដែលមានបាញ់មីស៊ីុលពីរគ្រាប់ចូលដែនសមុទ្រជប៉ុនកាលពីព្រឹកថ្ងៃទី១០ខែមីនា នាយករដ្ឋមន្ត្រីជប៉ុនស៊ីហ្ស៊ូអាបេបានបញ្ជាក់នៅក្នុងសន្និសីទកាសែតជាបន្ទាន់មួយកាលពីព្រឹកមិញថា ជប៉ុនបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខាងលើរបស់កូរ៉េខាងជើង ហើយលោកចេញបញ្ជាឲ្យប្រមូលព័ត៌មានពាក់ព័ន្ធទាំងអស់ឲ្យប្រជាជនបានដឹងទាន់ពេលវេលា។
នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បតិ្តនិងអាយុជិវិតនៅឡើយ នៅពេលនេះជប៉ុនបានផ្ញើលិខិតជំទាស់ទៅកាន់កូរ៉េខាងជើង ដោយបញ្ជាក់ថាសកម្មភាពទាំងនោះគឺជាទង្វើខុសច្បាប់ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកGen Nakatani នៅព្រឹកថ្ងៃទី១០ខែមីនា បានបញ្ជាក់ថាកាំជ្រួចមីស៊ីុលពីរគ្រាប់របស់កូរ៉េខាងជើងពិតជាបានបាញ់ចូលដែនសមុទ្រប្រទេសជប៉ុនមែនក្រោយពេលមីស៊ីុលនោះហោះហើរបានប្រមាណ500គីឡូម៉ែត្រ ហើយធ្លាក់ចូលតំបន់សមុទ្រភាគខាងលិចរបស់ជប៉ុន។
លោក Nakatani បញ្ជក់ថា មីស៊ីុលដែលបានបាញ់នោះជាប្រភេទស្កូត ។ពេលនេះមិនទាន់មានរបាយការស្តីពីការខូចខាង នាវារបស់ជប៉ុននោះឡើយ។ អំពីគោលដៅនៃការបាញ់នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបញ្ជាក់ថា វាជាសកម្មភាពយោធា ប្រឆាំងទៅនឹងការធ្វើសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូង។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក គីស៊ីដា ក៏បានបញ្ជាក់ផងដែរថា ទាំងនោះជាសកម្មភាព បង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧប្បទ្វីបកូរ៉េ អាចជម្រុញឲ្យមានការផ្ទុះសង្គ្រាមនិងគ្នាក្នុងពេលអនាគត៕