គណបក្សជាប់ឆ្នោតNLD នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទើបតែបានជ្រើសរើសអតីតអ្នកបើកបររថយន្តឲ្យលោកស្រីអង់សានស៊ូជី ជាបេក្ខភាពប្រធានាធិបតីក្នុងប្រទេសនេះ ក្រោយពេលដែលលោកស្រីស៊ូជីមិនអាចឈរជាបេក្ខភាពបាន។
រយៈពេល៤ខែក្រោយទទួលជ័យជំនៈនៅក្នុងការបោះឆ្នោត សភា គណបក្សសម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យ របស់លោកស្រីស៊ូជីនៅថ្ងៃទី១០ខែមីនា បានសម្រេចជ្រើសរើសលោកHtin Kyaw ឲ្យកាន់ដំណែងជាប្រធានាធិបតីនៅក្នុងប្រទេសនេះ។
សារព័ត៌មានLe Monde របស់បារាំងបានផ្សាយថាលោកHtin Kyaw គឺជាសាស្ត្រាចារ្យ នៃសកលវិទ្យាល័យមួយមុនពេលលោក បង្វែរទៅធ្វើជាអ្នកបើកបរជូនលោកស្រីអង់សានសូជី។ អាជីពអ្នកបើកបររថយន្តគ្រាន់តែជាតំណាងប៉ុណ្ណោះតាមពិតលោកគឺជាទីប្រឹក្សាដ៏សំខាន់បំផុតរបស់លោកស្រីស៊ូជីដែលតែងតែនៅក្បែរលោកស្រីជានិច្ច ទាំងនោះហើយធ្វើឲ្យលោកស្រីទទួលបានជោគជ័យជាបន្តបន្ទាប់។
តាមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា លោកស្រីអង់សានស៊ូជីមិនអាចក្លាយជាប្រធានាធិបតីនៅក្នុងប្រទេសនេះបានឡើយដោយសារតែនៅក្នុងមាត្រាទី៥៩នៃធម្មនុញ្ញនៅក្នុងប្រទេសនេះ បានហាមអ្នកដែលមានគ្រួសារ សាច់ញ្ញាត្តិជាជនបរទេស។ ចំណែកលោកស្រីស៊ូជីមានស្វាមីជនជាតិអង់គ្លេសនិងកូនពីរនាក់ទៀតផង។
លោកHtin Kyaw អាយុ៦៩ឆ្នាំ ជាមិត្តតំាងពីកុមាររបស់លោកស្រីស៊ូជី ក៏ជាកូនអ្នកអក្សសាស្ត្រដ៏ល្បីមួយរូបនៅក្នុងប្រទេសមីយាន់ម៉ា។
នៅក្នុងកិច្ចប្រជុំសភានាព្រឹកថ្ងៃទី១០ខែមីនាលោកHtin Kyaw មិនមានវត្តមាននោះឡើយ ហើយលោកក៏មិនដែលបង្ហាញខ្លួននៅមុខមហាជននោះដែរ។
ដោយសារតែមានសម្លេងភាគច្រើនទាំងនៅក្នុងរដ្ឋភានិងព្រឹទ្ធភា គណបក្សNLD របស់លោកស្រីស៊ូជីមានសិទ្ធិពេញលេញក្នុងការជ្រើសរើសបុគ្គលឲ្យកាន់ដំណែងប្រធានាធិបតីជំនួសដំណែងលោកធៀនសេន ដែលត្រូវបញ្ចប់អាណត្តិនៅក្នុងខែមេសាខាងមុខ។
លោកHtin Kyaw ជាបេក្ខភាពប្រធានាធិបតីត្រូវបានសភាជ្រើសរើស តាមរយៈការបោះឆ្នោត ចំណែកនៅក្នុងព្រឹទ្ធភាគណបក្សលោកស្រីស៊ូជីក៏មានសម្លេងភាគច្រើនទាំងនោះហើយមិនពិបាកក្នុងការបោះឆ្នោតសម្រេចនោះឡើយ៕