ខេត្តកំពង់ធំ៖ បើតាមសេចក្ដីសម្រេចរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ ក្នុងឃុំកំពង់ចិនត្បូង, ឃុំកំពង់ចិនជើង, ឃុំចំណារលើ និងឃុំសំព្រោជ នៃស្រុកស្ទោង ក្រោយផ្ទុះការឆ្លងជំងឺកូវីដ១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍នេះ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៣ភ្លឺ ចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ប៉ុន្ដែលើកលែងករណីមួយចំនួនប៉ុណ្ណោះ។
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ មានដូចខាងក្រោមនេះ៖
...