ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងធ្វើការបង្ក្រាបនិងឃាត់ខ្កួនបានចាប់យកថ្នាំញៀនជិត៤គីឡូក្រាម កាលពីថ្ងៃពុធ ទី៥ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង០០នាទី នៅចំណុចក្រុមទី៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណី ក្នុងភូមិសាស្រ្តខាងលើដែលជាបទល្មេីសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឡេង សម្បត្តិ ហៅ វេង ខ្លី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន៣កញ្ចប់ទម្ងន់២.៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ), ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ាWY) ចំនួន ១.០០៦គ្រាប់ ទម្ងន់៨៧,៣២ក្រាម, ថ្នាំញៀនប្រភេទអិចស្តាស៊ី MDMA ចំនួន១៤៩គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម, ថ្នាំញៀនប្រ
ភេទកេតាមីន KETTAMIN ចំនួន ២០គ្រាប់ មានទម្ងន់ ៣,៩២ក្រាម, រថយន្តចំនួន១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837។
ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់៕