តុលាការជប៉ុនចេញសេចក្ដីសម្រេចបិទរោងចក្រអគ្គិសនីបរមាណូ២កន្លែង

ចែករំលែក៖

កាលពីថ្ងៃទី៩ ខែមីនា តុលាការ ជប៉ុនបានចេញសេចក្ដីសម្រេចឱ្យបិទទ្វារ រោងចក្រដើរដោយថាមពលបរមាណូ២កន្លែង បើទោះបីរោងចក្រទាំងនោះធ្លាប់ បានបញ្ជាក់ថា មានសុវត្ថិភាពក៏ដោយ ។
តុលាការស្រុក Otsu ខេត្ដ Fukui ប្រទេសជប៉ុនបានចេញសាលក្រមឱ្យបិទទ្វាររោងចក្រអគ្គិសនីដើរដោយថាមពល បរមាណូទី៣ និងទី៤ស្ថិតក្នុងរោងចក្រ Takahama ចម្ងាយពីទីក្រុងតូក្យូ៣៥០ គីឡូម៉ែត្រនៅភាគខាងលិច។ រោងចក្រ ខាងលើស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Kansai ។
តាមការប្រកាសរបស់តុលាការដែល សម្រេចឱ្យបិទទ្វាររោងចក្រខាងលើគឺ ដើម្បីទប់ស្កាត់គ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈដែលវិធីសាស្ដ្រទប់ទល់ និងរលកយក្សស៊ូណាមិក៏ដូចជាការភៀស ខ្លួនពលរដ្ឋនៅមានបញ្ហាជាច្រើនពិបាក់ក្នុងការគ្រប់គ្រង។ ទាំងនោះហើយទើប តុលាការសម្រេចបិទរោងចក្រទាំង២ខាង លើ ។
នេះជាការសម្រេចដំបូងបង្អស់ក្នុង ការបិទទ្វាររោងចក្រអគ្គិសនីដើដោយថាម ពលបរមាណូដែលបានដំណើរការវិញ ក្រោយពេលត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព រួចរាល់។ ក្រុមហ៊ុនអគ្គិសនី Kansai បានប្រកាសឱ្យដឹងថា នឹងបន្ដតវ៉ាទៅ កាន់តុលាការដែលបានចេញសាលក្រមឱ្យបិទរោងចក្រមិនសមហេតុផល។ បច្ចុប្បន្ននៅក្រុមហ៊ុនអគ្គិសនីមានតែ រោងចក្រពីរប៉ុណ្ណោះកំពុងដំណើរការគឺ មិនអាចផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ អតិថិជននោះឡើយ ៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print