ស្ត្រីម្នាក់បានលោតចុះពីលើសាឡាង ខណៈមិនទាន់ដល់ច្រាំងបណ្តាលឲ្យបុកគៀបជាប់ស្លាប់ នៅស្រុកអណ្តូងមាស

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីវ័យកណ្តាលម្នាក់បានលោតចុះពីលើសាឡាងដែលមិនទាន់ដល់ចំណតផុងជាប់ជើងត្រូវសាឡាងបុករងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអណ្តូងមាសតែគួរឲ្យសោកស្តាយបានដាច់ខ្យល់ស្លាប់ ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង ១០ និង១៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចកំពង់ដរឆ្លងត្រើយម្ខាងកើតទន្លេ ស្ថិតក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ រម៉ាម អ៑ញ់ អាយុ៤៥ ឆ្នាំជនជាតិ កាចក់ រស់នៅភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាសខេត្តរតនគិរី ត្រូវបានសាឡាងបុកគៀបស្លាប់ ក្នុងខណៈដែលសាឡាងចូលជិតដល់មាត់ច្រាំង ហើយជនរងគ្រោះបានលោតចុះមុន ប៉ុន្តែលោតមិនផុត ក៍ផុងជើងដួល ត្រូវសាឡាងបុកពីក្រោយបណ្ដាលអោយរងរបួសធ្ងន់ ពេលដឹកយកមកដល់មន្ទីរពេទ្យបង្អែកស្រុកក៏បានស្លាប់តែម្ដង ។

សាក្សីនៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា ជនរងគ្រោះពិតជាបានចុះពីសាឡាងដែលសាឡាងកំពុងចរាចរណ៍នៅឡើយមែន។

ក្រោយពីសមត្ថកិច្ចបានពិនិត្យរួចរាល់ក៏បានប្រគល់សាកសពទៅអោយក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិផងដែរ។
រីឯម្ចាស់សាឡាងសមត្ថកិច្ចកំពុងបំពេញបែបបទចាត់វិធានទៅតាមនិតិវិធីច្បាប់។ ដោយឡែកម្ចាស់សាឡាងគួរតែដាក់បំរាមកុំឲ្យលោតចុះនៅពេលដែលសាឡាងមិនទាន់ឈប់អោយបានត្រឹមត្រូវនោះ៕

20160310041753 (1)

20160310041753

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print