ចាប់ពីដើមខែតុលាខាងមុខនេះ! រដ្ឋាភិបាលថៃ គ្រោងនឹងលើកលែងការធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរបរទេសទាំងឡាយណាដែលចាក់វ៉ាក់សាំងរួច

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ថៃម្នាក់​ បានថ្លែង​នៅថ្ងៃសុក្រទី៧​ ខែឧសភា​ម្សិលមិញនេះថា រដ្ឋាភិបាលថៃ​ គ្រោងនឹងលុបចោលកាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ដែលមកកម្សាន្តនៅទីក្រុងបាងកក ព្រមទាំងគោលដៅទេសចរណ៍សំខាន់ៗទៀតរបស់ខ្លួនចាប់ពីខែតុលាខាងមុខនេះ ដើម្បីស្តារឧស្សាហកម្មដ៏ធំរបស់ខ្លួន ដែលរងការវាយប្រហារដោយជំងឺ COVID-19។

ជាក់ស្ដែង​បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែឧសភានេះដែរ​ បានដកស្រង់ប្រភពពីអ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោក Traisulee Traisoranakul បានថ្លែងយ៉ាងដូច្នេះថា៖ វិធានការថ្មីនេះមានន័យថានឹងបន្ធូរបន្ថយវិធានការរឹតត្បិត នៅក្នុងតំបន់ក្តៅដូចជាខេត្ត Pattaya, Vang Nga, កោះ Samui, Krabi និងរាជធានីបាងកក ដោយគូសបញ្ជាក់ថា ភ្ញៀវទេសចរដែលមានការបញ្ជាក់ នៃការទទួលបានការចាក់វ៉ាក់សាំងរួចរាល់ នឹងត្រូវទទួលស្វាគមន៍ចាប់ពីថ្ងៃទី១ ខែតុលាតទៅ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ​ អស់រយៈពេល​មួយឆ្នាំកន្លងផុតទៅហើយ ដែលបានរឹតបន្តឹងនីតិវិធីទិដ្ឋាកា និងតម្រូវឲ្យអ្នកទេសចរ ក៏ដូចជាប្រជាជនថៃខ្លួនឯង ដែលវិលត្រឡប់ចូលប្រទេសវិញ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមទីតាំងនានាដែលរដ្ឋាភិបាលបានយល់ព្រម៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print