លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ដែលស្ថិតនៅក្នុងតារាង សូម​ពាក់ម៉ាស់រក្សាគម្លាតពេលចេញទៅផ្សារ, ចាក់វ៉ាក់សាំង, ទទួលអំណោយ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការណែនាំរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)​ បានឲ្យដឹងនៅយប់ថ្ងៃសៅរ៍ទី៨​ ខែឧសភា​ ឆ្នាំ​២០២១នេះថា៖​ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ដែលស្ថិតនៅក្នុងតារាងនេះ៖ សូម​ពាក់ម៉ាស់រក្សាគម្លាតពេលចេញទៅផ្សារ, ចាក់វ៉ាក់សាំង, ទទួលអំណោយ និងឧស្សាហ៍លាងដៃ។

ជាមួយគ្នានេះ​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមទៀតថា​ សូមចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទូរស័ព្ទលេខ ☎️១១៥៕​ សូមអរគុណ!

សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ដែលស្ថិតនៅក្នុងតារាងខាងក្រោមនេះ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print