ទិវាជ័យជម្នះលើរបបណាស៊ីអាល្លឺម៉ង់ ថ្ងៃទី៨ខែឧសភា ឆ្នាំ១៩៤៥ ប្រទេសក្នុងតំបន់អឺរ៉ុប បានប្រារព្ធធ្វើឡើងតាមបែបពិសេសដោយសារតែការឆ្លងកូវីដ ១៩ ។ នេះជាឆ្នាំទីពីរហើយដែលអឺរ៉ុបរៀបចំទិវាជ័យជម្នះ ដោយមានការកាត់បន្ថយសកម្មភាពជាច្រើនដើម្បីទប់ស្កាត់កូវីដ១៩ ។
ថ្ងៃប្រវត្តិសាស្ត្រ ចំពោះពលរដ្ឋនៅក្នុងប្រទេសតំបន់អឺរ៉ុបទាំងមូល។ នៅថ្ងៃទី៨ខែឧសភាឆ្នាំ ១៩៤៥ កម្លាំងទាហានសម្ព័ន្ធមិត្ត បានយកឈ្នះលើរបបណាស៊ីអាល្លឺម៉ង់ ជាការបញ្ចប់សង្គ្រាមលោកលើកទីពីរ ។ ចាប់តាំងពីពេលនោះមកថ្ងៃទី៨ខែឧសភា បានក្លាយជាថ្ងៃប្រវត្តិសាស្ត្ររបស់បារាំង ហើយរដ្ឋាភិបាលបារាំងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ។ សូម្បីតែមានការឆ្លងរាលដាលកូវីដ១៩ ក្តី ក៏ប្រទេសបារាំងមិនដែលខកខានប្រារព្ធទិវាជ័យជម្នះនោះដែរ ។ ទិវាជ័យជម្នះថ្ងៃទី ៨ ខែឧសភា ឆ្នាំ១៩៤៥ នឹងត្រូវរៀបចំឡើង ទៅតាមស្ថានភាពជាក់ស្តែង។
ទិវាជ័យជម្នះត្រូវបានរៀបចំឡើងនៅទីលាន ឯករាជ្យក្នុងទីក្រុងប៉ារីស ក្រោមការដឹកនាំរបស់ប្រធានាធិបតីម៉ាក្រុង ។ ពិធីនឹងត្រូវរៀបចំឡើងនៅវេលាម៉ោង ៤រសៀល (ពេលវេលាក្នុងទីក្រុងប៉ារីស) ហើយអ្នកចូលរួមមានដែនកំណត់។ ពិធីដង្ហែរក្បួនព្យុហយាត្រាជាថ្មីម្តងទៀតដែលមិនមានពលរដ្ឋចូលរួម ដោយសារតែកូវីដ១៩។
ក្រៅពីប្រទេសបារាំង ប្រទេសជាច្រើនទៀតក្នុងតំបន់អឺរ៉ុបក៏បានប្រារព្ធទិវាជ័យជម្នះ របបណាស៊ីអាល្លឺម៉ង់នេះដែរ។ ដោយឡែនៅក្នុងប្រទេសរុស្ស៊ីនឹងរៀបចំនៅថ្ងៃទី ៩ខែឧសភា ក្នុងទីក្រុងមូស្គូ ដោយមានការដង្ហែរក្បួនព្យុហយាត្រា មានយន្តហោះចម្បាំងជាច្រើនចូលរួម៕
ដោយ៖ធីរីណា
រូបភាព៖nhandan