ប្រជាពលរដ្ឋ ចំនួន​ ៣០០០​ គ្រួសារ​កំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់នៅសង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យទី៣​ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ​ តាមរយៈអាជ្ញាធរខណ្ឌមានជ័យ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នៅថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១នេះ​ អាជ្ញាធរខណ្ឌមានជ័យ បន្តយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅជូនប្រជាជាពលរដ្ឋ ចំនួន ៣,០០០ គ្រួសារនៅតាមខ្នងផ្ទះ ដល់បន្ទប់ផ្ទះជួល ដែលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យ១ និង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលត្រូវបានកំណត់នូវតំបន់ក្រហម ៦ភូមិ ក្នុងនោះ សង្កាត់ស្ទឹងមានជ័យ១ ១ភូមិ សង្កាត់ស្ទឹងមានជ័យ២ ២ភូមិ និងសង្កាត់ស្ទឹងមានជ័យ៣ ៣ភូមិ ។

​ អំណោយទាំងនោះបានចែកជូនប្រជាពលរដ្ឋ និងកម្មករកម្មការនី ចំនួន ៣,០០០ គ្រួសារ ដល់ខ្នងផ្ទះ ដល់បន្ទប់ជួល ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះតាមបន្ទប់ និងបិទខ្ទប់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ចំនួន ១,០០០ គ្រួសារ ស្ថិតក្នុងភូមិទ្រា និងសង្កាត់ស្ទឹងមានជ័យ៣ ចំនួន ២,០០០គ្រួសារ ស្ថិតក្នុង ភូមិដំណាក់ធំ៣ ។

​ ក្នុងឱកាសនេះដែរ អាជ្ញាធរខណ្ឌមានជ័យ បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូ, មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ ផងដែរ ។

​ អាជ្ញាធរខណ្ឌមានជ័យ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពង់សំរាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ​ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ ។ ទន្ទឹមនឹងនេះ ក្រុមការងារ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួង សុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក ផងដែរ ។ ជាមួយគ្នានេះដែរ ក្រុមការងារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន និងចូលរួម អនុវត្តនូវសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីសម្រេច បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ​អោយសោះ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print