គិតត្រឹមថ្ងៃទី៨ខែឧសភាកងទ័ពជើងគោកនិងអាជ្ញាធរដែនដីដឹកស្បៀងជូនប្រជាពលរដ្ឋក្នុងបន់បទខ្ទប់បានជាង៣២ម៉ឺនគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់បានជាង ៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

ជាក់ស្តែងនៅថ្ងៃទី៧-៨ ខែឧសភា អាជ្ញាធររាជធានីភ្នំពេញ បានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន ៣៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យ ចំនូន៣០០០គ្រួសារ, នៅពោធិ៍សែនជ័យ ចំនួន១០០០០គ្រួសារ, ខណ្ឌសែនសុខ ២០០០គ្រួសារ, ខណ្ឌព្រែកព្នៅ ៦០០គ្រួសារ, ខណ្ឌឬស្សីកែវ ចំនួន៤៥០០គ្រួសារ, ខណ្ឌជ្រោយចង្វា ១៩៥០គ្រួសារ, ខណ្ឌ៧មករា ៥០០គ្រួសារ, ខណ្ឌទួលគោក ១៦០០គ្រួសារ, ខណ្ឌចំការមន ៨០០គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន១០០០គ្រួសារ ខណ្ឌកំបូល ចំនួន៣៧៥០គ្រួសារ។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃ៨ ខែឧសភា បានចំនួន ៣២៩៦៥២គ្រួសារ។

អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អាជ្ញាធរ និងយោធា បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកចំនួន ២០៦នាក់ និងរថយន្ត៦២គ្រឿង ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីរាជធានីភ្នំពេញដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print