មនុស្ស​ចំនួន​ ៧នាក់បានស្លាប់​ ក្នុងករណីបាញ់ប្រហារ នៅឯពិធីខួបកំណើតមួយក្នុងរដ្ឋ Colorado​ សហរដ្ឋអាមេរិក​ ក្នុង​នោះ​មានខ្មាន់កាំភ្លេីងម្នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពីមន្រ្តីប៉ូលីសនាយកដ្ឋានប៉ូលិសទីក្រុង Colorado Springs (CSPD) សហរដ្ឋអាមេរិក​​ បានរាយការណ៍ថា មានករណីជនសង្ស័យម្នាក់​ នៅព្រឹកថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) បានបើកការបាញ់ប្រហារនៅឯពិធីខួបកំណើតមួយក្នុងទីក្រុង ខូឡូរ៉ាដូ ស្ព្រីងស៍ (Colorado Springs) នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ភាគកណ្តាលសហរដ្ឋអាមេរិក ដោយបានបាញ់សម្លាប់មនុស្សចំនួន ០៦នាក់ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅនឹងកន្លែងកើតហេតុតែម្ដង។

ជាក់ស្ដែង​នៅក្នុងសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានប៉ូលីសទីក្រុង Colorado Springs (CSPD) បានគូសបញ្ជាក់ថា ប៉ូលីសបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទ ដែលរាយការណ៍អំពីការបាញ់ប្រហារមួយនៅឯតំបន់ ខេនធើប៊ឺរី (Canterbury) កាលពីវេលាម៉ោងប្រហែល ១២៖១៨ នាទីពាក់កណ្ដាលអធ្រាត្រ (ម៉ោងក្នុងតំបន់) ឈានចូលថ្ងៃអាទិត្យ។

បន្ថែមពីនេះ​ នាយកដ្ឋានប៉ូលីស បានបន្ថែមទៀតថា «នៅពេលមកដល់ មន្រ្តីប៉ូលីសបានរកឃើញមនុស្សស្លាប់ចំនួន ០៦នាក់ និងបុរសពេញវ័យម្នាក់ដែលមានរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែរូបគេបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក»។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ បើតាមមន្ត្រីប៉ូលីសអាមេរិកម្នាក់​ បានអះអាងថា ខ្មាន់កាំភ្លើងម្នាក់​ ដែលបានបង្កការបាញ់ប្រហារ រួចសម្លាប់ខ្លួនឯងជាក្រោយនោះ គឺជាមិត្តប្រុសរបស់ស្ត្រីជាជនរងគ្រោះម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ០៦នាក់នេះ។

គួរបញ្ជាក់ថា​ ក្រោយការបាញ់ប្រហាររួច​ កម្លាំងប៉ូលីស​កំពុង​បេីកការស៊ើបអង្កេតបន្ត ចំពោះអំពើបាញ់ប្រហារដ៏កក្រើកមួយនេះ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print