ខេត្តកំពង់ចាម៖ បេីយោងតាមសេចក្តីប្រកាសព័ត៍មានពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចចបិទខ្ទប់ភូមិអកទៀង ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ជាក់ស្ដែងនៅក្នុងសេចក្ដីសម្រេចរបស់អភិបាលខេត្ត ខាងលេីនេះ ប្រការ១ បានបញ្ជាក់ថា៖«ត្រូវបានបិទខ្ទប់ភូមិអកទៀង ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម រយៈពេល១៤ថ្ងៃ ដោយមូលហេតុ មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១»៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ខាងក្រោមនេះ៖
...