ដើម្បីប្រយោជន៍រួមជាធំ សុខចិត្តមិនឱ្យប្តីរបស់ខ្លួនដែលមកពីឆ្ងាយចូលផ្ទះ និងបានរាយការណ៍ទុកជាមុនជូនដល់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីរាលដាលឆ្លងក្នុងសហគមន៍ !

ចែករំលែក៖

ខេត្តសៀមរាប, លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសំដែងនូវការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានយល់ដឹងអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ។ ក្នុងនោះលោកបានសំណេរយ៉ាងដូច្នេះថា, អារម្មណ៍ដំបូង និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថាប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩។ ពិតជាគួរឱ្យកោតសរសើរដល់បងស្រីអ្នកភូមិថ្នល់បណ្តោយក្នុងឃុំព្រះដាក់ម្នាក់នេះណាស់ បងស្រីបានគិតពីប្រយោជន៍រួមជាធំ សុខចិត្តមិនឱ្យប្តីរបស់ខ្លួនដែលមកពីឆ្ងាយចូលផ្ទះ និងបានរាយការណ៍ទុកជាមុនជូនដល់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីរាលដាលឆ្លងក្នុងសហគមន៍បានទាន់ពេលវេលា។

លោកអភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេងបានថ្លែងទៀត, ប្រសិនបើបងស្រីមិនបានរាយការណ៍ជូនអាជ្ញាធរជាមុនទេ ទម្រាំតែដឹងប្រហែលជាយឺតពេលមួយជំហានបាត់ទៅហើយ អាចនាំឱ្យភូមិទាំងមូលត្រូវបានបិទ និងរំខានដល់មនុស្សរាប់ពាន់នាក់ទៀតផងក៏មិនដឹង។

លោកសង្ឃឹមថា អ្នកបន្ទាយស្រីដទៃទៀត នឹងយកគំរូតាមបងស្រី ដើម្បីជួយការពារបន្ទាយស្រីឱ្យរួចផុតពីការផ្ទុះឆ្លងនៅក្នុងសហគមន៍។ បើមិនច្បាស់ក្នុងចិត្តថាសមាជិកក្រុមគ្រួសាររបស់ខ្លួនដែលវិលត្រលប់មកផ្ទះវិញមានផ្ទុកកូវីដឬអត់ មកពីតំបន់ហានិភ័យឬអត់ ឬមានរោគសញ្ញាណាមួយគួរឱ្យសង្ស័យ សូមជួយរាយការណ៍ឱ្យបានទាន់ពេលវេលា អាជ្ញាធរនឹងមិនខ្ជិល ឬនឿយហត់ដើម្បីយកទៅត្រួតពិនិត្យសុខភាពនោះទេ៕

ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ដែលដឹងខ្លួនថាចង់វិលត្រលប់ចូលមកក្នុងមូលដ្ឋានវិញ ប្រសិនបើគិតថាខ្លួនទើបត្រលប់មកពីតំបន់មានហានិភ័យ គួរស្ម័គ្រចិត្តដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកយ៉ាងហោចណាស់ឱ្យបាន១៤ថ្ងៃ បើទោះបីជាមិនមានច្បាប់តម្រូវក៏ដោយ។ យ៉ាងហោចណាស់ក៏គួរគិតដល់សុខសុវត្ថិភាពរបស់អ្នកផ្ទះរបស់ខ្លួន កុមារតូចៗ និងមនុស្សចាស់ជរាដែលនៅជុំវិញខ្លួន កុំមកស្ងាត់ៗហើយក្លាយជាអ្នកចម្លងបន្តដល់គេឯងពេញភូមិ។ សូមបងប្អូនទាំងអស់បន្តអនុវត្តវិធានសុវត្ថិភាព”៣កុំ-៣ការពារ”តាមអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួនជាប្រចាំឱ្យបានគ្រប់ៗគ្នា។ 🙏🙏🙏
#៣កុំ៣ការពារ

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print