បុរស​៣​នាក់​រង​របួស​ធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​ លើ​ស្ពាន​អ្នក​លឿង

ចែករំលែក៖

ខេត្តព្រៃវែង៖​ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ ដោយសារឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍មួយ កាលពី​ព្រឹក​ថ្ងៃទី​១១ ​ខែ​មីនា ​ឆ្នាំ​២០១​៦​ វេលា​ម៉ោង​៤ទៀបភ្លឺ​ ដែល​បង្កឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​រួច​គេចខ្លួន​បាត់ស្រមោល​ នៅគល់ស្ពាន​អ្នកលឿង ដែល​ស្ថិត​ក្នុង​ភូមិ​ឧត្តម​ ឃុំ​ព្រែក​ខ្សាយ​(​ក​)​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ មុន​ពេល​កើត​ហេតុ ​គេ​ឃើញ​ជនរងគ្រោះ ​បាន​ជិះ​ម៉ូតូ ​មួយ​គ្រឿង​ ម៉ាក​ហុងដាឌ្រីម​ ស៊េ​រី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ​ជិះ​គ្នា​៣​នាក់ ​មាន​ទិសដៅ​ពី​កើត​មក​លិច​ ពេល​​មកដល់​ចំណុច​ផ្លូវ​កោង​គល់​ស្ពា​ន​អ្នក​លឿង​ ​ស្រាប់​តែ​មាន​រថ​យ​ន្ត​មួយ​គ្រឿង ​មិន​ស្គាល់​ម៉ាក ​(​ស្ថានភាព​ងងឹត​)​ បាន​បើក​មក​កៀរ​ម៉ូតូ​ជនរងគ្រោះ​ធ្វើ​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​រេ​ចង្កូត​ទៅ​ បុក​នឹង​របាំង​ដែក​បង្កាន់ដៃ​ការពារ​ចរាចរណ៍ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំ​៣​នាក់​។

ប្រភពដដែលបាន​បន្ត​ទៀត​ថា​ ជនរងគ្រោះ​ទាំង៣​នាក់ ​ទី​១​ឈ្មោះ​មាឃ សំណាង​ ភេទ​ប្រុស​ អាយុ២០​ឆ្នាំ​ជា​អ្នក​បើក​រង​របួស​បាក់​ជើង​ខាងស្តាំ ​បែកក្បាល​ ផុង​លលាដ៍, ​ទី២ ឈ្មោះ រត្ន័ ហន ​ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ ​និង​ទី៣ ឈ្មោះ ​គីម ភា​រម្យ​ ភេទ​ប្រុស​ អាយ​២១​ឆ្នាំ​ បាក់​ជើង​ខាង​ស្តាំ​ បែកក្បាល​ និង​រយះ​មុខ​ ហើយ​អ្នក​ទាំង៣នាក់​ ជា​កម្មករ​នៅ​ឯ​ភ្នំពេញ​ត្រឡប់​មកពី​បុណ្យ​នៅ​ឯ​ឃុំ​ព្រះ​ធាតុ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​

ក្រោយពេល​កើត​ហេតុ​ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្រុក​ពាមរក៍​ បាន​ដឹក​ជនរងគ្រោះ​ទាំង៣​ទៅ​សង្គ្រោះ​បន្ទាន់ ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ​តែ​ដោយ​របួស​ធ្ងន់ធ្ងរ ​ក៏​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្តស្វាយរៀង​បន្ត​ចំនួន២នាក់ ​ និងម្នាក់​ទៀត​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្តព្រៃវែង​៕ សហការី

IMG_0536

IMG_0537

IMG_0538

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print