ភ្នំពេញ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ លោក រស់ សុភ័ក្ត អភិបាលរងនៃគណអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌចុះធ្វើសណ្ដាប់ធ្នាប់ផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពាន រហូតដល់ស្តុបច្បារអំពៅ នៃសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ដោយណែនាំ អាជីវករកុំឲ្យយកចិញ្ចើមផ្លូវធ្វើអាជីវកម្មបន្តទៅទៀត និងឃាត់បានរថយន្តតាក់សុីចំនួន២គ្រឿងដែលចតចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ១ យកមករក្សាទុកនៅសាលាខណ្ឌដើម្បីធ្វើការអប់រំណែនាំ៕ សុខ ខេមរា
...