Zidane បានផ្សារភ្ជាប់ជាមួយនឹងការក្លាយជាគ្រូបង្វឹករបស់ក្រុម Juventus

ចែករំលែក៖

ព័ត៌មានកាន់តែលេចឡើងថា លោក Andrea Pirlo នឹងត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុមសេះបង្កង់ Juventus នៅរដូវក្តៅនេះដោយមានសេចក្តីរាយការណ៍នៅប្រទេសអុីតាលីបញ្ជាក់ថាគ្រូបង្វឹក Real Madrid លោក Zinedine Zidane អាចទទួលបន្ទុកនៅទីក្រុង Turin 

សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា អតីតកីឡាករបារាំងZinedine Zidane បានលេងឱ្យក្រុម Juventus ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ មុនពេលផ្លាស់ទៅទីក្រុង Los Blancos ដែលគាត់បានតំណាងឱ្យចូលនិវត្តន៍នៅឆ្នាំ២០០៦ ។

សារព័ត៌មានបារាំង La Gazzetta dello Sport កត់សំគាល់ថា លោក Pirlo នឹងឃើញការប្រកួត៣ចុងក្រោយនៃរដូវកាលនៅ Serie A ទោះបីជាក្រុម Juventus ចាញ់ក្រុម AC Milan ៣-០ កាលពីចុងសប្តាហ៍ក៏ដោយដែលធ្វើឲ្យក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងឈានវគ្គផ្តាច់ព្រ័ត្រ Coppa Italia ហើយបន្ទាប់មកគាត់នឹងចែកផ្លូវជាមួយក្លឹបនៅរដូវក្តៅ។

យោងតាមកាសែតអុីតាលីបានឲ្យដឹងថា មានបញ្ជីឈ្មោះពីរនៅលើតុនៅពេលនិយាយពីការជំនួសលោក Pirlo គឺលោក MassimilianoAllegri ឬ លោក Zinedine Zidane  ស្ថានភាពរបស់ Juventus បានបង្ហាញនូវជម្រើសនៃឥស្សរជនដែលមានភាពទាក់ទាញ និងបទពិសោធន៍ដើម្បីដឹកនាំនៅរដូវកាលក្រោយ ។

គេរំពឹងថា លោក Allegri នឹងត្រឡប់មកក្លិបវិញបន្ទាប់ពីអវត្តមាន២ឆ្នាំ។ គ្រូបង្វឹករូបនេះបានលាឈប់ពីតំណែងជាគ្រូបង្វឹករបស់ក្លិបសេះបង្កង់ Juventus កាលពីឆ្នាំ២០១៩ បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយក្លិបអំពីការទិញដូរកីឡាករ

ទោះបីជាមានទំនាក់ទំនងជាមួយលោក Allegri ក៏ដោយក៏ឈ្មោះរបស់លោក Zidane នៅតែជាជម្រើសមួយក្នុងក្លិបដដែល។ គ្រូបង្វឹកក្រុមអធិរាជស Real Madrid ហាក់មានគំនិតចាកចេញពីទីក្រុង Los Blancos នៅរដូវក្តៅនេះដែរ ៕

 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print