ភ្នំពេញ, នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែក ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
សម្រេច:
ប្រការ១ .តំបន់ត្រូវបានដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយត្រូវបែងចែកជា ៣ (បី) ដូចខាងក្រោម៖
– “តំបន់ក្រហម ” ៖ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
– “តំបន់លឿងទុំ” ៖ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
-តំបន់លឿង ៖ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុង សហគមន៍។ តំបន់ក្រហម” និង “តំបន់លឿងទុំ” ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ទប់ ដោយឡែក “តំបន់លឿង “
មិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ចប់ ប៉ុន្តែ ត្រូវអនុវត្តវិធានកាំររដ្ឋបាល។ ផែនទីនៃការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង ភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្ដីសមចំនេះ។ ”
ប្រការ២ … វិធានការរដ្ឋបាលដែលត្រូវអនុវត្តបន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តសម្រាប់រយៈពេលប្រាំពីរ( ៧ ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា “តំបន់ក្រហម ” “តំបន់លឿងទុំ” និង “តំបន់លឿង”។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕
ដោយ, សិលា