ភ្នំពេញ, ទាំងមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ,ទាំងអ្នកច្បាប់ ,ទាំងសមត្ថកិច្ចយល់ដឹងពីនីតិវិធីព្រហ្មទណ្ឌ, ទាំងសិល្ប:ករ សិល្បការិនី , និងអ្នកលេងតាមបណ្តាញសង្គម facebook ចាប់អារម្មណ៍ខ្លាំងបំផុត ខណ:ឧកញ៉ា ហេង សៀ ថៅកែកញ្ចក់ម៉ាស្រុកខ្មែរ ប្តឹងពិធីការិនីទូរទស្សន៍ My TV ដោយគ្មានអង្គហេតុគ្រប់គ្រាន់ ឈានដល់តុលាការឃុំខ្លួបណ្តោះអាសន្ន ក្នុងបទចោទ (លួចមានស្ថានទម្ងន់ទោស) លួចទូរស័ព្ទតំលៃជាង១០០០ដុល្លារ ។ ដោយចាត់ទុកថា, នេះជាអំពើអយុត្តិធម៌ ដ៏ធ្ងន់ធ្ងរបំផុត ក្នុងប្រទេសដែលកំពុងគ្រប់គ្រងដោយច្បាប់។
អាចជាអំពើអយុត្តិធម៌លើនាង ទើបទីបំផុត ! ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមស្រាវជ្រាវលើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភនៅក្នុងរថយន្ត ដើម្បីហែក(ស)អោយដាច់ពីខ្មៅ រកយុត្តិធម៌អោយនាងជានារីទន់ខ្សោយ។
សូមបញ្ជាក់ថា, ភ្លាមៗក្រោយការចេញផ្សាយ, លើបណ្តាគេហទំព័រក្នុងស្រុកព្រោងព្រាត ! លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានថ្លែងប្រាប់សារព័ត៌មាន បានឲ្យដឹងថា , នៅពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត។
សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា ដែលអង្គភាព” នគរដ្រេហ្គន” ទទួលបាន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដែលមានចំនួន ៣ទំព័រដាក់ទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម បានរៀបរាប់នៅក្នុងពាក្យបណ្តឹងយ៉ាងដូច្នេះថា (ខ្លឹមសារលម្អិតសូមអានក្នុងពាក្យបណ្តឹង) ដែលសបញ្ជាក់ឲ្យឃើញថា, ឧកញ៉ា ហេង សៀ មានចេតនាទុច្ចរិតទុកជាមុន ក្នុងការរំលោភសេពសន្ថវ: មកលើនាង នៅក្នុងរថយន្ត និងមានកំាភ្លើងគម្រាមថែមទៀត។ ដោយប្រើល្បិចលួងលោមនាង ឲ្យមកយកអំណោយដើម្បីទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ19, តែធាតុពិតនៅក្នុងរថយន្តគ្មានអំណោយអ្វីទាំងអស់, ប៉ុន្តែកញ្ញា មាន ពេជ្ររីតា បានជឿនៅអំពើភូតកុហកនេះ ដោយសារនាងជាពិធីការិនី ចង់បានអំណោយដើម្បីយកទៅជួយប្រជាពលរដ្ឋ មិនដឹងថាឧកញ៉ាខាងលើគាត់មានចេតនាទុច្ចរិតទុកជាមុនយ៉ាងដូច្នេះសោះ?
អ្នកច្បាប់បានលើកឡើងថា, បើចោទប្រកាន់ កញ្ញា មាន ពេជ្ររីតា ពីបទ(លួចមានស្ថានទម្ងន់ទោស) សួរថា, តើមានសាក្សីទេ, មានភ័ស្តុតាងគ្រប់គ្រាន់ដែរទេ, នាងបានប្រើសម្ភារៈអ្វីខ្លះ ក្នុងការធ្វើសកម្មភាពទម្លុះទម្លាយរថយន្ត , បើឧកញ៉ាខាងលើមានទាំងកាំភ្លើង,? តើនាងមានសមត្ថភាព កម្លាំងកាយ សម្លុតគំរាមកំហែង ទម្លុះទម្លាយរថយន្តនោះបានទេ ,? បើធ្វើការប្រៀបធៀបរថយន្តរបស់ឧកញ៉ា ហេង សៀ ក៏ដូចជាការប្រើប្រាស់ទូរស័ព្ទ មិនស្មើនិងពិធីការិនីរូបនេះផង ខេត្តអីបានបង្កើតអង្គហេតុថា, លួចទូរស័ព្ទ ពី ឧកញ៉ាហេង សៀ៊ , ខណៈនាងជាជនរងគ្រោះក្នុងសកម្មភាពឧកញ៉ាខាងលើចាប់រំលោភសន្ថវៈ តាំងពីអង្គុយនៅកៅអីខាងមុខរថយន្ត, នាងព្យាយាមរត់មកខាងក្រោយរថយន្ត នឹងមិនហ៊ានស្រែកដោយសារឧកញ៉ារូបនេះមានកាំភ្លើង នៅតែឧកញ៉ា ហេង សៀ បន្តធ្វើសកម្មភាពមកលើរូបនាង។ នេះបើយោងតាមពាក្យបណ្ដឹងរបស់កញ្ញា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដាក់ទៅតំណាងអយ្យការ។
សូមជម្រាបជូនថា, រឿងដ៏អយុត្តិធម៌ក្នុងសង្គមមួយនេះ អាចនឹងរកឃើញសខ្មៅពិតប្រាកដ តាមរយៈការខិតខំប្រឹងប្រែង របស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត ក្នុងនោះ លោក គី តិច ប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បានយកចិត្តទុកដាក់ក្នុងរឿងនេះ ទៅតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ជូនកញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ។ ខាងក្រោមនេះគឺជាបណ្ដឹងរបស់ កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដាក់ទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាបទល្មើសព្រហ្មទណ្ឌ សូមប្រិយមិត្តអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕
ដោយ, សុខ ខេមរា