រដ្ឋបាល​ខេត្តកំពង់ចាម៖ សម្រេចបើកដំណើរការភូមិ-ឃុំមួយចំនួន នៅស្រុកកងមាស​ឡើង​វិញ​, ខណៈ​អាជ្ញាធរ​ ទេីប​​រកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ បេីយោង​តាមសេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងវិញនៅភូមិ-ឃុំមួយចំនួន ក្នុងមូលដ្ឋានស្រុកកងមាស បន្ទាប់ពី​បិទខ្ទប់អស់មួយរយៈដេីម្បីទប់ស្កាត់​ នៃជំងឺកូវីដ​-១​ ខណៈដែល​អាជ្ញាធរ​ រកឃើញ​ប្រជាពលរដ្ឋមានកើតជំងឺកូវីដ។

ជាក់ស្ដែង​នៅក្នុងសេចក្ដីសម្រេចរបស់លោក​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ភូមិ-ឃុំ ដែលត្រូវបើកដំណើរការឡើងវិញ នៅស្រុកកងមាស ទាំងនោះរួមមាន៖​ ឃុំស្ដៅ​ ,​ឃុំរកាអារ​ ,ឃុំកងតាណឹង, ភូមិអន្លង់គគីរ និងភូមិគងជ័យ ឃុំព្រែកុយ។

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះដែរ​ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសពីការរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ (ម្នាក់មកពីរាជធានីភ្នំពេញ) និងម្នាក់ទៀតជាសះស្បើយពីជំងឺនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បា​នបញ្ជាក់ថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ រស់នៅស្រុកកងមាស ចំនួន៤នាក់ និងម្នាក់ទៀត រស់នៅក្រុងកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ 070 828 788 / 012 736 755៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print