អភិបាលក្រុងបន្តចុះពិនិត្យការស្ដារប្រព័ន្ធលូមេ១ ខ្សែ ស្ថិតនៅភូមិកៀនសាំង  ដែលជាប្រព័ន្ធលូមេរំដោះទឹកពីសង្កាត់ព្រៃឆ្លាក់ កាត់ផ្លូវជាតិលេខ១ ក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីសោភណភាពក្រុងនិងបរិស្ថានល្អនិងដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងលើលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋដែលតែងតែជួបប្រទះនៅក្នុងភូមិសាស្ត្ត្រ លោកណុបចំរើន អភិបាលក្រុងស្វាយរៀងបានបន្តចុះពិនិត្យការស្ដារប្រព័ន្ធលូមេ១ ខ្សែ  ស្ថិតនៅភូមិកៀនសាំង  ដែលជាប្រព័ន្ធលូមេរំដោះទឹកពីសង្កាត់ព្រៃឆ្លាក់ កាត់ផ្លូវជាតិលេខ១ ក្នុងក្រុងស្វាយរៀង។

ការចុះពិនិត្យការស្ដារប្រព័ន្ធលូមេ១ ខ្សែ នេះធ្វើឡើងនៅព្រឹកថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ដោយមានការចូលរួមពីលោកលោកស្រីអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។

លោកណុប ចំរើន  អភិបាលក្រុងស្វាយរៀងបានឱ្យដឹងថា ថ្ងៃនេះ​ក្រុមការងារបានចាប់ផ្តេីមស្ដារប្រព័ន្ធលូមេ ០១ ខ្សែ តាមបណ្តោយផ្លូវលេខ២១៤ ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលជាប្រព័ន្ធលូមេរំដោះទឹកពីសង្កាត់ព្រៃឆ្លាក់ កាត់ផ្លូវជាតិលេខ១ និងភូមិកៀនសាំង សង្កាត់ស្វាយរៀង។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលបានចាក់ដី ឬបេតុង លុបផ្លូវទឹកហូរចូលលូ ឬខ្ពស់ជាងរ៉ឺហ្គែលូ សូមរៀបចំឱ្យមានផ្លូវទឹកឡេីងវិញជៀសវាងការដក់ទឹកតាមចិញ្ចេីមផ្លូវ និងសូមឈប់យកកាកសំណល់ទៅចោលបិទផ្លូវទឹកហូរចូលលូ ឬចោលក្នុងលូ ឬធ្វេីសកម្មភាពណាមួយដែលអាចបណ្តាលឱ្យស្ទះលូ និងសូមវេចខ្ចប់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវ ដេីម្បីងាយស្រួលដល់ក្រុមហ៊ុនប្រមូលយកសំរាមទៅចោល។

លោកបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្វាយរៀងចូលរួមថែរក្សាអនាម័យទាំងអស់គ្នា ពិសេសដេីម្បីអនុវត្តវិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ-១៩៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print