ខេត្តកណ្ដាល៖ បើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល បានចេញប្រកាសព័ត៍មានថា៖ បន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងធ្វើការរៀបចំសណ្តាបធ្នាប់ របៀបរៀបរយឡើងវិញ ឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរ ក្នុងផ្សារគគីរ។
បើតាមសេចក្តីសម្រេចខាងលេីនេះ បានបញ្ជាក់ថា ក្នុងកំឡុងពេលនៃការបន្តផ្អាកជាបណ្តៅអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ឬមណ្ឌលសុខភាពសំរោងធំ ស្រុកកៀនស្វាយ ព្រមទាំងអនុវត្តចូលរួមតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលជាចាំបាច់៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល មានដូចខាងក្រោមនេះ៖