ផ្សារស្អាងខាងជើង​ ស្រុកស្អាង៖​ បន្តផ្អាកដំណើរការអាជីវកម្ម​ ជាបណ្ដោះអាសន្នរយៈពេល​ ៧ថ្ងៃបន្ថែមទៀត

ចែករំលែក៖

ខេត្ត​កណ្ដាល​៖ បើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៍មានថា៖​ បន្តផ្អាកដំណើរការអាជីវកម្មផ្សារស្អាងខាងជើង ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល​ រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងធ្វើការរៀបចំសណ្តាបធ្នាប់ របៀបរៀបរយឡើងវិញ ឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរ ក្នុងផ្សារស្អាងខាងជើង។

បើតាមសេចក្តីសម្រេចខាងលេីនេះ​ បានបញ្ជាក់ថា ក្នុងកំឡុងពេលនៃការបន្តផ្អាកជាបណ្តៅអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្អាង ព្រមទាំងអនុវត្តចូលរួមតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលជាចាំបាច់៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល​ មានដូចខាងក្រោម​នេះ​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print