អឺរ៉ុប​បញ្ជូន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ៊ី​រ៉​ង់​ចំនួន​៤០​នៅ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​

ចែករំលែក៖

កាលពី​ថ្ងៃ​ទី​២៣​ ខែមីនា​ គណៈ​កម្ម​ធិ​ការ​សហគមន៍​អឺរ៉ុប ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​តំណាង​ក្រុមហ៊ុន ​ដឹក​ជញ្ជូន​តាម​ដែនសមុទ្រ​របស់​អ៊ី​រ៉​ង់​ ដោយ​ប្រកាស​ពី​គម្រោង​បញ្ជូន​ ក្រុមហ៊ុន​ ដឹក​ជញ្ជូន​ចំនួន​៤០​របស់​អ៊ី​រ៉​ង់​ ទៅ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ។​

​ក្នុង​ចំណោម​ក្រុមហ៊ុន​ខាងលើ​ មាន​ទាំង​ក្រុមហ៊ុន​ Ocean​ Capital​ Administration​ GmbH.​មា​នទី​តាំងនៅ​ទីក្រុង​ Hamburg​ ប្រទេស​អា​ល្លឺ​ម៉​ង​ទៀត​ផង​ ដែល​ត្រូវ​ទទួល​រង​នៅ​ការ​ដាក់​ ទណ្ឌកម្ម​ របស់​សហគមន៍​អឺរ៉ុប​ ដោយសារ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​របស់​ ប្រទេស​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អ៊ី​រ៉​ង់​ ។​

​នៅ​ក្នុង​សារលិខិត​ខាងលើ​ អឺរ៉ុប​បាន​បញ្ជាក់​ថា​ បណ្តា​ក្រុមហ៊ុន​ទាំងនោះ​ និង​បញ្ជូន​ទៅ​ក្នុង​ប​ញ្ចី​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ ។​
​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ខាងលើ​ មេធាវី​ភាគី​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ សកម្មភាព​របស់​អឺរ៉ុប​ មាន​លក្ខណ​នយោបាយ​ដោយ​មិន​បាន​ប្រើប្រាស់​ភស្តុ​តាង​ច្បាស់លាស់​ណាមួយ​នោះ​ឡើយ​។​ មេធាវី​អ៊ី​រ៉​ង​បញ្ជាក់​ទៀត​ថា​ គោលដៅ​របស់​អឺរ៉ុប​ ដើម្បី​ដាក់​គំនៀប​ទៅ​លើ​រដ្ឋាភិបាល​ អ៊ី​រ៉​ង់​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តី​ពី​កម្មវិធី​បរមាណូ​ ។​

​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​ ពាកព័ន្ធ​នោះ​ដែរ​ កិច្ចព្រមព្រៀង​ ស្តី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ដែល​ក្រុម​ចរចា​៥​ភាគី​បូក​១​ គ្រោង​អនុម័ត​ឲ្យ​បាន​នៅ​មុន​ថ្ងៃ​ទី​៣១​ មីនា​ខាង​មុខ​ គឺជា​កិច្ច​ ព្រមព្រៀង​នយោបាយ​មួយ​ដែល​អ៊ី​រ៉​ង់​ចេញ​មុខ​ធានា​នៅ​ចំពោះ​មុខ​ សហគមន៍​អន្តរជាតិ​ ពី​តម្លាភាព​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ពិសេស​មិន​ផលិត​គ្រាប់បែកបរមាណូ​។​ ជា​ថ្នូរ​ត្រឡប់​វិញ​ សហគមន៍​អន្តរជាតិ​យល់ព្រម​លើក​ទណ្ឌកម្ម​ទាំងអស់​ចេញពី​អ៊ី​រ៉​ង់​ ។​ លោក​ប្រមុខ​ការទូត​អា​មេ​រិ​ក​ ច​ន​ ឃ៊ែ​រី​ បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​អ៊ី​រ៉​ង់​ លោក​ម៉ូ​ហា​ម៉ាត​ យ៉ា​វ៉ា​ ហ្ស៉ា​រី​ហ្វ​ថា​ កិច្ចចរចា​បាន​ផ្តោត​លើ​ប្រធានបទ​ពិបាកៗ​ជា​ច្រើន​ តែ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។​ រីឯ​សម​ភាគី​អ៊ី​រ៉​ង់​ លោក​ហ្ស៉ា​រី​ហ្វ​ ក៏​បាន​យល់​ឃើញ​ដូច​លោក​ឃ៊ែ​រី​ដែរ​ តែ​បាន​អះអាង​ថា​ នៅ​មានការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ ។​

...

​យោង​តាម​ប្រមុខ​ការទូត​អ៊ី​រ៉​ង់​ដដែល​ កិច្ចចរចា​ ៥​ភាគី​បូក​១​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​មួយ​ពិបាក​ និង​ដែល​គេ​ត្រូវ​និយាយ​ត្រង់​ទៅ​ត្រង់​មក​ដោយ​តម្លាភាព​ និង​ស្មើភាព​គ្នា​។​ ទន្ទឹម​គ្នា​នេះ​ លោក​ហ្ស៉ា​រី​ហ្វ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មាន​សញ្ញា​វិជ្ជមាន​ជា​ច្រើន​កំពុង​លេចឡើង​នៅ​ក្នុង​កិច្ចចរចា​ពេល​នេះ​ និង​ថា​ក្រុម​អ្នក​ចរចា​អ៊ី​រ៉​ង់​នឹង​បន្ត​ស្ថិត​ក្នុង​ទីក្រុង​ឡូ​សាន​ដោយ​គ្មាន​កំណត់​ថ្ងៃ​ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ស្តី​ពី​ សំណុំរឿង​នុយ​ ក្លេ​អ៊ែ​រ​អ៊ី​រ៉​ង់​ដ៏​ចម្រូងចម្រាស​។​ ក៏​ប៉ុន្តែ​សុទិដ្ឋិនិយម​របស់​អ៊ី​រ៉​ង់​ និង​អា​មេ​រិ​ក​ពេល​នេះ​ មិនមែន​ជា​ការ​យល់​ឃើញ​របស់​ភាគី​ចរចា​អឺរ៉ុប​ទេ​ ។​

​មន្ត្រី​ការទូត​អឺរ៉ុប​ម្នាក់​បាន​ឆ្លើយ​នៅ​មុខ​ក្រុម​អ្នកកាសែត​ថា​ កិច្ចព្រមព្រៀង​នយោបាយ​មួយ​ស្តី​ពី​រឿង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ ស្ថិត​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​ និង​ថា​លោក​គ្មាន​ជំនឿ​បន្តិច​ណា​សោះ​ថា​ គេ​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។​ មន្ត្រី​ការទូត​អឺរ៉ុប​ដដែល​ថែម​ទាំង​បាន​និយាយ​ចំអក​ថា​ អ៊ី​រ៉​ង់​បាន​ប្តូរ​ជំហរ​ជា​រៀងរាល់ថ្ងៃ​ ម្តង​បោះ​ជំហាន​ទៅ​មុខ​ ម្តង​បោះ​ថយក្រោយ​វិញ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print