អូស្ត្រាលី​និង​ឥណ្ឌូ​នេ​ស៊ី​សហការ​ស្រាវជ្រាវ​ពី​មូលនិធិ​ជួយ​ដល់​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​

ចែករំលែក៖

​រដ្ឋាភិបាល​អូស្ត្រាលី​ និង​ឥណ្ឌូ​នេ​ស៊ី​ បាន​សហការ​គ្នា​ ដើម្បី​ស្រាវជ្រាវ​ពី​ មូលនិធិ​យ៉ាង​ច្រើន ​ដែល​បាន​ប្រមូល​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ក្រោយមក​បញ្ជូន​ទៅ​កាន់​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​បន្ត​បញ្ជូន​ទៅ​ឲ្យ​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ ។​
​មូលនិធិ​សម្រាប់​ជួយ​ដល់​ក្រុម​IS​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​បាយ​ហិរញ្ញវត្ថុ​របស់​ មជ្ឈមណ្ឌល​វិភាគ​ និង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ឥណ្ឌូ​នេ​ស៊ី​ ជាមួយ​ម​ជ្ឈ​ម​ណ្ឌូ​ល​វិភាគ​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ អូស្ត្រាលី​ ។​

​លោក​ Agus​ Santoso​ ប្រធាន​ក្រុម​ស្រាវជ្រាវ​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ឲ្យ​ដឹង​ថា​ ព័ត៌មាន​ ស្តី​ពី​ពលរដ្ឋ​ឥ​ណ្ឌ​នេ​ស៊ី​ទទួល​ប្រាក់​បាន​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​អូស្ត្រាលី​ស្រាវជ្រាវ​ស្វែងរក​ ប្រភព​ផ្គត់ផ្គង់​ប្រាក់​ឲ្យ​ទៅ​ក្រុម​ IS​ ។​ មន្ត្រី​ទទួល​បន្ទុក​ហិរញ្ញវត្ថុ​ឥ​ណ្ឌ​នេ​ស៊ី​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ពិភាក្សា​ពី​បញ្ហា​ទាំងនោះ​ ។

​លោក​ Agus​ Santoso​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ប្រាក់​ជំនួយ​ទៅ​ឲ្យ​ក្រុម​ IS​អាច​កើនឡើង​ រហូត​ដល់​រាប់​សែន​ដុល្លារ​។​ ភាគច្រើន​មូលនិធិ​ទាំងនោះ​សម្រាប់​ផ្តល់​ទៅ​ឲ្យ​ក្រុម​ជនជាតិ​ ឥណ្ឌូ​នេ​ស៊ី​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទួ​គី​ហើយ​ឆ្លង​ចូល​ទៅ​ស៊ី​រី​ ។​

​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ដើម្បី​ទប់ទល់​និង​ការ​វាយប្រហារ​ភេរវកម្ម​បង្ក​ឡើង​ដោយ​ក្រុម​IS​ ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សា​ការ​តា​កាលពី​ថ្ងៃ​ទី​២៣​កន្លង​មក​ ក្រុម​អ្នកឯកទេស​១៩​នាក់​ សម្រាប់​ឡើង​គម្រោង​ប្រយុទ្ធ​ប្រឆាំង​ IS​ នៅ​ឥណ្ឌូ​នេ​ស៊ី​បាន​ពិភាក្សា​ជាមួយ​ក្រុម​អ្នកឯកទេស​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​ និង​ម៉ា​ឡេ​ស៊ី​ ។​

...

​ដោយឡែក​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ មាន​គេហទំព័រ​អ៊ិ​ស្លា​ម​ជាង​២០០​ផ្សេង​គ្នា​ ក្នុង​ នោះ​មាន​គេហទំព័រ​ជា​ច្រើន​ផ្សព្វផ្សាយ​ពី​ទស្សន​នយោបាយ​របស់​ក្រុម​ IS​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print