នរណា​នៅ​ពីក្រោយ​ករណី​លក់​ដី​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ ​ទ្រៀល​ស្រុក​បារាយណ៍​

ចែករំលែក៖

មន្ដ្រី​នគរបាល​នៃ​ អធិការដ្ឋាន​នគរបាល​ ស្រុក​បារាយណ៍​បាន​ធ្លោយ​ឱ្យ​ ដឹង​ថា​ដី​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ទ្រៀល​ដែល​មាន​ទំហំ ​២០​ម៉ែត្រ​គុណ​ ១០០​ម៉ែត្រ​ត្រូវ​បាន​គេ​លក់​ចែក​លុយ​ គ្នា​ក្នុង​តម្លៃ​ចំនួន​ ៧ម៉ឺន​ដុល្លារ​ប៉ុន្ដែ ​ទើបនឹង​ទទួល​ប្រាក់​បាន​ចំនួន ​៥៤.០០០​ដុល្លារ​នៅ​សល់​ប៉ុន្មាន ​ប្រហែលជា​អ្នកទិញ​កាក់​ទុក​សិន​ចៀសវាង​មា​ន បញ្ហាកើតឡើង​តម្រូវ​ឱ្យ​អ្នកលក់​ទទួលខុស ត្រូវ​ដោយសារ​តែ​ដី​ក្នុង​ ទំហំ​ខាងលើ​នេះ​ ស្ថិត​នៅ​ក្នុង ​អចលនវត្ថុ​គ្រប់គ្រង​ដោយ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដកំពង់ធំ​ ។​

​មន្ដ្រី​នគរបាល​បា​នប​ពា្ជ​ា​ក់ថា​ ដី​ខាងលើ​នេះ​គឺ​មានឈ្មោះ​លោក​អ៊ឹម​ វ៉ុ​ន​ អធិការរង​នគរ​ បាល​ស្រុក​បារាយណ៍​ជា​អ្នក​ឈរឈ្មោះ​ លក់​ឱ្យទៅ​ឈ្មោះ​អៀន​ វ៉ា​ តំណាង​ឱ្យ​លោក​ថោ​ ប៉េង​លាត​ ដោយ​មាន​លោក​ម៉ុង​ ហួត​ អភិបាលស្រុក​បារាយណ៍​ជា​ អ្នក​ជួយ​សម្របសម្រួល​ ផ្នែក​រដ្ឋបាល​ ទើប​អ្នកទិញ​មាន​ទំនុកចិត្ដ​ ។​

​មន្ដ្រី​នគរបាល​អាច​នឹង​ធើ្វ​ការ​តវ៉ា​ក្នុង​រឿង​នេះ​ បន្ទាប់​ពី​ដឹង​ថា​ លោក​អ៊ឹម​ វ៉ុ​ន​ អធិការ​ រង​នគរបាល​ស្រុក​បារាយណ៍​បាន​លក់​ក្នុង​អំឡុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ ដើម្បី​លាក់បាំង​មន្ដ្រី​ ក្រោម​ឱវាទ​ ប៉ុន្ដែ​ខ្មោច​ដំរី​ងាប់​មិន ​អាច​យក​ច​ងេ្អ​រ​បិទ​បាំង​បាន​ឡើយ​ ។​

​មន្ដ្រី​សាលាស្រុក​បារាយណ៍​បាន​និយាយ​ផង​ដែរ​ថា​ លោក​ថោ​ ប៉េង​លាត​ ពិតជា​បាន​ ប្រគល់​ប្រាក់​ចំនួន​ ៥៤.០០០​ដុល្លារ​ ករណី​លក់​ដី​ប៉ុស្ដិ៍​នគរបាល​ឃុំ​ទ្រៀល​ ហើយ​ភាគី​អ្នក​ លក់​ថែម​ទាំង​អះអាង​ថា​ នឹង​ផ្ដល់​សំណង​ជំងឺ​ចិត្ដ​មួយ​គុណ​១០​ក្នុង​តម្លៃ ​៧​មុ​ឺ​ន​ដុល្លារ​នេះ​ ប្រសិនបើ​មានការ​តវ៉ា​ឬ​បុគ្គល​ណា​ ក៏​ដូច​ជា​អង្គភាព​ស្នងការ ដ្ឋាន​នគរបាល​ខេត្ដកំពង់ធំ​ ចាត់​ទុក​ដី​ក្នុង​ទំហំ​ខាងលើ​នេះ​ជា​ដី​ស្នងការដ្ឋាន​ ។​

​រឿង​លក់​ដី​អង្គភាព​ គឺជា​អំពើ​ពុក​រលួយ​ ដូ​ចេះ្ន​តម្រូវ​ឱ្យ​មាន ការ​សើ​ុ​ប​អ​ងេ្ក​ត​ជា​បន្ទាន់​ ថា​តើ​គណៈ​ស្នងការ​ណាមួយ​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​លក់​ដី​ប៉ុស្ដិ៍​នគរបាល​ឃុំ​ទ្រៀល​ទំហំ​ ២០​ម៉ែត្រ​គុណ ​១០០​ម៉ែត្រ​នេះ​ ។​

...

កន្លង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចុះ​សើ​ុ​ប​អ​ងេ្ក​ត​ រឿង​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ខេត្ដកំពង់ធំ​ក្នុង​នោះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ ​ទៅ​នឹង​ ថ្នាក់ដឹកនាំ​នគរបាល​ ខេត្ដ​ មាន​ភាព​មិន​ ប្រក្រតី​ចំពោះ​ ការងារ​ និង​ករណី​ដាក់​កុងត្រូលជជុះ​ជាដើម​…​។​
nokordragon-localnews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print