ឧកញ៉ាឆាយ ជ្រាយ មេឈ្មួញឈើប្រណីតខុសច្បាប់

ចែករំលែក៖

ឈ្មួញ​ឆាយ​ ជ្រាយ​កន្លង​ទៅ​គ្រាន់តែ​ជា​អ្នកមាន​មុខ​មាន​មាត់​ម្នាក់​ក្នុង​មុខរបរ​ជំនួញ​ឈើ​ខុសច្បាប់​ នៅ​ស្រុក​តំបែ​ ដឹក​ជញ្ជូន​សម្រាប់​ចែកចាយ​បន្ដ​ទៅ​កាន់​ខេត្ដ​ ព្រៃវែង​ និង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ ។​ ក្រោយមក​មេ​ឈ្មួញ​រូប​នេះ​ បាន​ទទួល​ងារ​ ជា​ឧកញ៉ា​ ទើប​អ្នក​ភូមិ​និយាយ​បែប​រិះគន់​ថា​ “​មិនធម្មតា​ ហ៊ា​ឆាយ​ ជ្រាយ​…​គ្រាន់​ តែ​ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​សោះ​ មាន​លុយ​រហូត​ទទួល​បាន​ងារ​ជា​ឧកញ៉ា​”?

​ក្រៅពី​មុខរបរ​ជំនួញ​ឈើ​ខុសច្បាប់​ ឧកញ៉ា​ឆាយ​ ជ្រាយ​ធ្លាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ រំលោភ​ដីធ្លី​ ធ្វើ​ឱ្យ​អាជ្ញាធរ​ស្រុក​តំបែ​ឈឺក្បាល​រួច​មក​ហើយ​ ជាមួយ​និង​ប្រជាពលរដ្ឋ​ ដែល​ជា​ប្រជា​កសិករ​ ។​ ថ្មីៗ​នេះ​ ឧកញ៉ា​ឆាយ​ ជ្រាយ​ បន្ដ​មាន​វត្ដមាន​សា​ជា​ថ្មី​ក្នុង​ ទឹកដី​ខេត្ដកំពង់ធំ​ ,​ក្រចេះ​,​កំពង់ចាម​,​ត្បូងឃ្មុំ​ និង​ឆ្លង​ដល់​ប្រទេស​វៀតណាម​ តាម​ រយៈ​មុខរបរ​ជំនួញ​ឈើ​ខុសច្បាប់​របស់​គាត់​ ។​

​គេ​បាន​បញ្ជាក់​ថា​ ជា​ទូទៅ​ឧកញ៉ា​ឆាយ​ ជ្រាយ​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ ឡង់​ ខេត្ដកំពង់ធំ​ ព្រំប្រទល់​ខេត្ដក្រចេះ​ ដឹក​ជញ្ជូន​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ​ ហើយ​ ឆ្លង​តាម​កំពង់ដ​ឆ្លូង​យក​មក​គរ​ទុក​នៅ​ចំណុច​ក្រោយ​វត្ដ​កំ​ប្រឺ​ស​ ឋិត​ក្នុងភូមិ​កំ​ប្រឺ​ស​ ឃុំ​ទំញំង​ព្រីង​ ស្រុក​តំបែ​ ខេត្ដ​ត្បូងឃ្មុំ​ ព្រៃ​ចម្ការ​កៅស៊ូ​របស់​គាត់​ ។​ ឈើក្រហម​ ប្រភេទ​លេខ​២​មួយ​ចំនួន​មានច្បាប់​អនុញ្ញាត​ មួយ​ចំនួន​ទៀត​លោត​ឆត្រ​ ក្នុង​នោះ​ គេ​ថែម​ទាំង​បង្ហើប​ថា​ ភាគច្រើន​បង្កប់​ឈើ​ធ្នង់​ ដើម្បី​ដឹក​ជញ្ជូន​ចេញពី​ចំណុច​ក្រោយ​ វត្ដ​កំ​ប្រឺ​ស​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ តាម​ច្រក​ទន្លេ​ចាម​យ៉ាង​រលូន​ ។​

​មុខរបរ​របស់​គាត់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ទៅ​នឹង​ងារ​ជា​ឧកញ៉ា​ ខណៈ​មិន​ ស្របច្បាប់​ប្រឈម​នឹង​ការ​រឹត​បន្ដឹង​ដោយ​ច្បាប់​រដ្ឋ​ ប៉ុន្ដែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ កំពុង​ទទួល​បាន​លាភ​សក្ការ​ ដោយ​ការ​បន្ដក់​ពី​ឧកញ៉ា​ឈ្មួញ​ឈើ​ឆាយ​ ជ្រាយ​ ទើប​ ការ​ដឹក​ជញ្ជូន​ឈើ​របស់​គាត់​ក្លាយទៅជា​វប្បធម៌​ដ៏​សាមញ្ញ​មួយ​ដែល​សមត្ថកិច្ច​ មន្ដ្រី​ជំនាញ​ក្នុង​ខេត្ដ​ត្បូងឃ្មុំ​នេះ​តែ​ម្ដង​ មិន​ខ្វល់​ មិន​បើកភ្នែក​មើល​ ឬ​មាន​វិធាន​ ការ​បង្ក្រាប​សុខចិត្ដ​វាយ​បំបែក​ប្រភព​សេដ្ឋកិច្ច​ឆ្នាំងបាយ​របស់​ខ្លួន​នោះ​ឡើយ​ ។​

​ឈ្មួញ​ជា​ច្រើន​និយាយ​ថា​ ឧកញ៉ា​ឆាយ​ ជ្រាយ​ ដឹក​ជញ្ជូន​ឈើ​រាល់ថ្ងៃ​ គឺថា​បាន​ ចាត់ចែង​បង់ប្រាក់​ដល់​អាជ្ញាធរ​ សមត្ថកិច្ច​ និង​ជំនាញ​ពាក់ព័ន្ធ​ ក្នុង​នោះ​ សូ​ម្បី​តែ​ខាង​រដ្ឋបាល​ព្រៃឈើ​របស់​លោក​ឆេ​ង​ គឹ​មសុ​ន​ ក៏​ត្រូវ​បាន​ឧកញ៉ា​ដ៏​មាន​ ឥទ្ធិ​ល​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ ឆាយ​ ជ្រាយ​ អះអាង​ថា​បាន​ចាត់ចែង​រួច​ជា​ស្រេច​ ។​

...

​ប្រជាពលរដ្ឋ​ជា​ច្រើន​ស្អប់ខ្ពើម​មុខរបរ​នេះ​ បើ​ទោះជា​ឧកញ៉ា​ឆាយ​ ជ្រាយ​មាន​ បាន​ក្នុង​ជំនួញ​ឈើ​ ប៉ុន្ដែ​ប្រជាប្រិយភាព​របស់​គាត់​ត្រូវ​បាន​ធ្លាក់​ចុះ​ សូ​ម្បី​តែ​អ្នក​ ភូមិ​របស់​គាត់​ក៏​ឃ្លាតឆ្ងាយ​មនោសញ្ចេតនា​ និង​ចាត់​ទុក​ថា​មុខរបរ​រកស៊ី​ឈើ​ខុស​ ច្បាប់​ មិនមែន​ជា​ជំនួញ​ថ្លៃថ្នូរ​ឬ​ការ​ប្រណាំងប្រជែង​ពាណិជ្ជកម្ម​ឋិត​ក្នុង​ភាព​ស្មោះ​ ត្រង់នោះ​ឡើយ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print