ពលរដ្ឋ​សឹ​ង្ហ​បុរី​រាប់​សិប​ម៉ឺន​នាក់​ឈរ​អម​សងខាង​ផ្លូវ​ជូន​ដំណើរ​អតីត​មេដឹកនាំ​លី​ក្វា​ន់​យូ​

ចែករំលែក៖

កាលពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ពលរដ្ឋ​សឹ​ង្ហ​បុរី​រាប់​សិប​ពាន់​នាក់​ បាន​ឈរ​អម​នៅ​តាម​ដងផ្លូវ​ ដើម្បី​បាន​មើលឃើញ​អតីត​មេដឹកនាំ​របស់​ខ្លួន​ជា​លើក​ចុង​ក្រោយ​ក្នុង​ពេល​ដែល​បញ្ជូន​ សាកសព​របស់​លោក​ពី​វិមាន​ Astana​ ទៅ​កាន់​អគា​រដ្ឋសភា​ ។​

​សារព័ត៌មាន​ ប៊ី​ប៊ី​ស៊ី​ បាន​ផ្សាយ​ថា​ លោក​ លី​ក្វា​ន់​យូ​ បាន​បញ្ជូន​ចេញពី​កន្លែង​រស់នៅ​របស់​លោក​ទៅ​កាន់​ អគា​រដ្ឋសភា​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ជា​លក្ខណ​អន្តរជាតិ​។​ ទង់ជាតិ​សឹ​ង្ហ​បុរី​គ្រប់​នៅ​លើ​ក្តា​ម្ឈូស​របស់​លោក​ ដោយ​មាន​កម្លាំង​ទាហាន​និង​តំណាង​រដ្ឋាភិបាល​ អប់​ដំណើរ​។​ ពលរដ្ឋ​រាប់​សិប​មឺ​ន​នាក់​ឈ​តាម​ដងផ្លូវ​បង្ហាញ​ការ​គោរព​អា​លោះ​អាល័យ​ ចំពោះ​អតីត​មេដឹកនាំ​របស់​ខ្លួន​ ។​ ពលរដ្ឋ​សឹ​ង្ហ​បុរី​មិន​អាច​បំភ្លេច​ស្នាដៃ​របស់​លោក​បាន​ឡើយ​ ដែល​ខិត​សំ​ជួយ​ដំបន់​ ស្ថិត​នៅ​ក្រោម​អាណានិគម​ក្លាយទៅជា​ប្រទេស​ឯករាជ្យ​ ។​លោក​បាន​ដឹកនាំ​សឹ​ង្ហ​បុរី​រយពេល​៣១​ឆ្នាំ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយទៅជា​កូន​នាគ​អាស៊ី​ដ៏​ពិត​ ប្រាក​ដិ​ ។​

​នាយក​រដ្ឋមន្ត្រី​ លី​ សៀង​ឡុ​ង​ និង​កូនប្រុស​លោក​លី​ក្វា​ន់​យូ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ អ្នក​ដែល​បាន​ចូលរួម​ពិធី​បុណ្យសព​ ។​ គេ​បាន​គត់​សម្គាល់​ឃើញ​ថា​មាន​មេដឹកនាំ​ជា​ច្រើន​ ក៏​ដូច​ជា​ដំណាង​ប្រទេស​ ជា​មិត្ត​នៅ​ជុំវិញ​ពិភពលោក​ បាន​ទៅ​ចូលរួម​រំ​ឡេ​ក​ទុក្ខ​ ។​

​សហរដ្ឋអាមេរិក​ នឹង​បញ្ជូន​អតីត​ប្រធានាធិបតី​របស់​ខ្លួន​ គឺ​លោក​ ប៊ៀ​ល​ គ្លី​ន​តុ​ន​ ឲ្យ​ទៅ​ ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យសព​ របស់​អតីត​បិតា​ស្ថាបនិក​ របស់​ប្រទេស​សិង្ហ​បុរី​ លោក​ លី​ ក្វា​ន់​យូ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ពី​សេត​វិមាន​អា​មេ​រិ​ក​ នៅ​ថ្ងៃ​ពុធ​ ទី​២៥​ ខែមីនា​។​

​អមដំណើរ​លោក​ ប៊ៀ​ល​ គ្លី​ន​តុ​ន​ នា​ពេល​ខាង​មុខ​នេះ​ ក៏​មាន​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ ហេ​ន​រី​ ឃី​ស​ស៊ី​ង​ជឺ​,​ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ ថូ​ម៉ាស​ ដូ​នី​ឡូ​ន​ និង​ មន្ត្រី​តំណាង​មួយ​ ចំនួន​ ទៀត​សរុប​ ៥​នាក់​ ត្រូវ​បាន​លោក​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ប្រកាស​ឈ្មោះ​ ពី​សេត​វិមាន​ ។​

...

​គួរ​បញ្ជាក់​ថា​ លោក​ លី​ ក្វា​ន់​យូ​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ ចាប់​ឆ្នាំ​ ១៩៥៩​ ដល់​ ១៩៩០​។​ លោក​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ចន្ទ​ ដើម​ស​ប្តា​ហ៍​នេះ​ ក្នុង​ជន្មាយុ​៩១​ឆ្នាំ​ ។​ ភាព​ល្បីល្បាញ​ និង​ ជា​វីរៈបុរស​ ដែល​នាំ​ឲ្យ​សិង្ហ​បុរី​ ក្លាយជា​មហាអំណាច​ សេចក្តី​ក្នុង​ តំបន់​នេះ​ ធ្វើ​ឲ្យ​ស្នាដៃ​លោក​ដក់​ជាប់​ក្នុង​អារម្មណ៍​មនុស្ស​គ្រប់​គ្នា​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print