អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសសម្ពន្ធ មិត្ដបានធ្វើប្រតិបត្ដិវាយប្រហារទៅលើ ពួកឧទ្ទាមក្នុងទឹកដីយេមែនដែលកំពុងធ្វើ សកម្មភាពវាយដណ្ដើមសិទ្ធិគ្រប់គ្រងពី រដ្ឋាភិបាលស្របច្បាប់របស់លោកប្រធា នាធិបតី Mansour Hadi និងមានការ ទទួលស្គាល់ពីអន្ដរជាតិនោះ ។
អ្នកស្រុកបាននិយាយថា ក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេមែនដែល គាំទ្រពីក្រោយដោយកម្លាំងទាហាន សម្ពន្ធមិត្ដបានវាយដណ្ដើមកាន់កាប់ បន្ទាយកងទ័ពអាកាសយ៉ាងសំខាន់កាល ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ និង បានគន់គូពិចារណាវាយប្រយុទ្ធចូលទៅ កាន់កាប់ទីក្រុងកំពង់ផែអាដេន ស្ថិតនៅ ភាគខាងត្បូងពីដៃកម្លាំងប្រដាប់អាវុធ ដែលស្មោះត្រង់ជាមួយប្រធានាធិបតី Abd-Rabbu Mansour Hadi ។
បន្ទាប់ពីដណ្ដើមកាន់កាប់បាន បន្ទាយទ័ពអាកាស al-Anad ក្រុមឧទ្ទាម Houthi និងកម្លាំងសម្ពន្ធមិត្ដបានរុល ទៅមុខថែមទៀតក្នុងចម្ងាយជិត៤០ គីឡូម៉ែត្រទៅដល់ទីក្រុងអាដេនដែល លោក Hadi កំពុងកាន់កាប់ ក្រោយរត់ ភៀសខ្លួនចេញពីទីក្រុងសាណាដែលគ្រប់ គ្រងដោយពួកឧទ្ទាមHouthi កាលពីខែ មុនកន្លងទៅនោះ ។
ប្រទេសយេមែនកំពុងឆ្ពោះទៅរក សង្គ្រាមស៊ីវិល ធ្វើឱ្យប្រទេសធ្លាក់ទៅជា សមរភូមិប្រយុទ្ធស៊ីសាច់ហុតឈាម រវាងក្រុមសាន់នីនិយមអារ៉ាប៊ីសាអ៊ូឌីត នឹងក្រុមស៊ីអ៊ីដគាំទ្រពីអ៊ីរ៉ង់ ដែលទីក្រុង Riyadhចោទថាជាអ្នកធ្វើឱ្យមានសង្គ្រាម ខាងសាសនាដោយសារតែសកម្មភាព គាំទ្រដល់ក្រុមឧទ្ទាមHouthi នោះ ។
ព្រះមហាក្សត្រអារ៉ាប់បានថ្កោល ទោសក្រុមឧទ្ទាមHouthi ស៊ីអ៊ីដដែល ធ្វើសកម្មភាពដណ្ដើមគ្រប់គ្រងទីតាំង រដ្ឋាភិបាលដូចទៅនឹងការធ្វើរដ្ឋប្រហារ នោះ ហើយបានចាត់តាំងកម្លាំងយោធា ធ្វើអន្ដរាគមន៍ជួយដល់រដ្ឋាភិបាលកាន់ អំណាចយេមែនរបស់ប្រធានាធិបតី Hadi នៅអំឡុងពេលថ្មីៗនេះ ។
មន្ដ្រីអាមេរិកបានបញ្ជាក់ថា អារ៉ាប៊ី សាអ៊ូឌីតបានបញ្ជូនឧបករណ៍និងកាំភ្លើង ធំទៅទីតាំងជិតព្រំដែនជាមួយយេមែន ហើយដែលគេមើលឃើញពីគ្រោះថ្នាក់ ប្រទេសមហាអំណាចប្រេងលំដាប់លេខ មួយនេះត្រូវអូសទាញឱ្យធ្លាក់ចូលក្នុង ជម្លោះប្រទេសយេមែន ។
ខណៈដែលការវាយប្រហារពីក្រុម ឧទ្ទាម Houthi កាន់តែខ្លាំងក្លា និងមិន លាក់លៀមនោះអ្នកដែលនៅទីក្រុង អាដេនបានសង្កត់បញ្ជាក់ថា មេក្លោង ពីក្រោយខ្នងចលនារបស់ក្រុមឧទ្ទាម Houthi គឺជាអតីតប្រធានាធិបតីយេមែន Ali Abdullah Saleh ដែលជាសត្រូវ របស់លោក Hadi ។
លោក Saleh នេះហើយជាអ្នកដែល បង្ក្រាបទៅលើក្រុមអប្បគមន៍នៅភាគ ខាងត្បូងទីក្រុងអាដេន ក្នុងឆ្នាំ១៩៩៤ កាលពីលោកនៅមានអំណាច ។ ការ បង្ក្រាបនោះមានរយៈពេលខ្លី ប៉ុន្ដែជា សមរភូមិមួយឃោរឃៅបំផុត ។
មិនដូចមេដឹកនាំក្នុងតំបន់ដទៃផ្សេង ទៀតដែលត្រូវទម្លាក់ចេញពីអំណាច ដោយបដិវត្ដន៍អារ៉ាប់និទាឃរដូវនោះ ទេ, លោក Saleh ត្រូវអនុញ្ញាតឱ្យស្ថិត នៅក្នុងប្រទេស មិនបណ្ដេញចេញពីទឹក ដីយេមែននោះឡើយ ។
ក្រុមប្រដាប់អាវុធស្មោះត្រង់ជាមួយ លោក Saleh កាលពីថ្ងៃទី២៤ ខែមីនា បានព្រមានប្រឆាំងការអន្ដរគមន៍ណា មួយពីកម្លាំងខាងក្រៅ ។ ពួកគេបញ្ជាក់ ថា នឹងប្រឈមមុខការអន្ដរាគមន៍ទាំង នោះរហូតដល់ទីបញ្ចប់ ។
ប្រភពពីអ្នកការទូតបានដាក់ការ សង្ស័យថា ក្រុមឧទ្ទាម Houthi មាន គម្រោងប្រយុទ្ធដណ្ដើមកាន់កាប់ទីក្រុង អាដេនឱ្យបានមុនសន្និសីតអារ៉ាប់ដែល ធ្វើឡើងនៅចុងសបា្ដហ៍នេះ ដោយនៅ ក្នុងសន្និសីទនោះគឺមានគម្រោងបង្កើត ឱ្យមានសម្ពន្ធភាពរួបរួមកម្លាំងយោធា រវាងរដ្ឋាភិបាលយេមែននៃលោក Hadi នឹងសម្ពន្ធមិត្ដអារ៉ាប៊ីសាអ៊ូឌីត ក៏ដូច ស្វែងរកការគាំទ្រពីអារ៉ាប់ឱ្យមានការ ជួយអន្ដរាគមន៍យោធានៅយេមែន ។
ប្រធានាធិបតីស្របច្បាប់ និងមាន ការទទួលស្គាល់ជាអន្ដរជាតិរបស់យេមែន លោក Mansour Hadi បានរត់ភៀស ខ្លួនពីទីក្រុងសាណា ទីដែលលោកត្រូវ ក្រុមឧទ្ទាមចាប់ឃុំឱ្យនៅក្នុងផ្ទះ។ លោក បានរត់ទៅកាន់ទីក្រុងអាដេន ហើយនៅ ទីនោះលោកបានធ្វើសកម្មភាពប្រឆាំង ជាមួយឧទ្ទាមដើម្បីដណ្ដើមទីក្រុងដែល ធ្លាក់ចុះក្នុងកណ្ដាប់ដៃក្រុមឧទ្ទាមនោះ មកគ្រប់គ្រងឡើងវិញ ។ ប៉ុន្ដែសកម្ម ភាពហាក់មានប្រៀងជាងក្រុមឧទ្ទាម។
ក្រុមឧទ្ទាម Houthi បានដណ្ដើមកាន់ កាប់បន្ទាយទ័ពអាកាស al-Anad ដែល ស្ថិតចម្ងាយតែ៤០គីឡូម៉ែត្រប៉ុណ្ណោះពី ទីក្រុងអាដែន ហើយបានបន្ដសកម្មភាព របស់ពួកគេឆ្ពោះទៅគ្រប់គ្រងទីក្រុង អាដេនដែលជាបន្ទាយដ៏រឹងមាំរបស់ លោកHadi នោះតែម្ដង ។
ទូរទស្សន៍ជាតិដែលគ្រប់គ្រងដោយ ក្រុមឧទ្ទាមបានប្រកាសផ្ដល់ប្រាក់រង្វាន់ ប្រមាណ៩៣.០០០ដុល្លារអាមេរិកដល់ អ្នកទាំងឡាយណាដែលចាប់បានខ្លួន លោក Hadi ។
លោក Hadi ត្រូវគេរាយការណ៍ថា បានរត់ភៀសខ្លួនចេញពីទីក្រុងអាដេន តាមរយៈឧទ្ធម្ភាគចក្រមួយគ្រឿង ដោយ មិនដឹងថា ទៅកាន់ទីកន្លែងណានោះទេ កាលពីថ្ងៃទី២៦ ខែមីនា។ ប៉ុន្ដែជំនួយការ ជាន់ខ្ពស់ម្នាក់បានបញ្ជាក់ថា លោក Hadi ត្រូវជម្លៀសទៅកាន់ទីតាំងមាន សុវត្ថិភាពដែលស្ថិតក្នុងទីក្រុងអាដេន តែប៉ុណ្ណោះ ។
សំឡេងផ្ទុះគ្រាប់កាំភ្លើងបានលាន់ឮ ក្ឌុងក្ឌាំងនៅក្នុងមជ្ឈមណ្ឌលទីក្រុង ហើយ ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលបានគ្រប់ គ្រងអាកាយានដ្ឋានអន្ដរជាតិ ។
រដ្ឋមន្ដ្រីការបរទេសយេមែន លោក Riad Yassin បានអំពាវនាវបណ្ដា ប្រទេសអារ៉ាប់ជួយធ្វើអន្ដរាគមន៍ដោយ យោធាជាបន្ទាន់ចំពោះវិបត្ដិយេមែន ។
ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំ នៅអាមេរិក លោក Adel al Jubair បានថ្លែងថា កម្លាំងសម្ពន្ធមិត្ដក្នុងតំបន់ ដែលមាន១០ប្រទេសចូលរួម ព្រមទាំង ក្រុមប្រឹក្សាកិច្ចសហប្រតិបត្ដិការប្រទេស តាមដងសមុទ្រពែក្យផងដែរបានវាយ ប្រហារតាមដែនអាកាសនៅយេមែន ប្រឆាំងទៅលើក្រុមឧទ្ទាម Houthi ។
លោកបន្ដថា ប្រតិបត្ដិការនេះគឺ ដើម្បីគាំទ្រ និងការពាររដ្ឋាភិបាលស្រប ច្បាប់យេមែនកុំឱ្យធ្លាក់ទៅក្នុងកណ្ដាប់ ដៃរបស់ក្រុមឧទ្ទាម ៕