ប្រភពពីយោធាវៀតណាមបានថ្លែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ថា មនុស្ស១៤នាក់បានបាត់បង់ជីវិត និង ២៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ហេតុការណ៍បាក់ជន្ទាស់អគារកំពុងសាង សង់ស្ថិតនៅភាគកណ្ដាលប្រទេសវៀត ណាមកាលពីថ្ងៃទី២៥ ខែមីនា ។
ប្រភពបញ្ជាក់ថា ហេតុការណ៍បាន កើតឡើងនៅវេលាម៉ោង២រសៀល ស្ថិត នៅក្នុងបរិវេណកំពុងសាងសង់អគារនៅ កំពង់ផែ Vung Ang ស្រុក Ky Anh ខេត្ដ Ha Tinh ចម្ងាយប្រមាណ៣៥០ គីឡូម៉ែត្រខាងត្បូងទីក្រុងហាណូយ ។
ប្រភពបញ្ជាក់ថា កម្មករច្រើននាក់ កំពុងធ្វើការដូចធម្មតា ប៉ុន្ដែស្រាប់តែ ជន្ទាស់ដែកដែលតឡើងលើកម្ពស់យ៉ាង តិច៣០ម៉ែត្រនោះបានបាក់រលំមក សង្កត់លើក្រុមកម្មករកំពុងបម្រើការធ្វើ ឱ្យស្លាប់ និងរបួសច្រើននាក់ ។
លោក Nguyen Minh Nguyen មន្ដ្រីយោធាមកពីតំបន់ Ha Tinh បាន ប្រាប់បណ្ដាញទូរទស្សន៍ក្នុងស្រុកផ្សព្វ ផ្សាយនៅព្រឹកថ្ងៃទី២៦ ខែមីនាថា ជន រងគ្រោះខ្លះទៀត ទើបត្រូវបានរកឃើញ កប់នៅក្រោមគំនបាក់បែក ។ លោកបន្ដ ជនរងគ្រោះបាត់បង់ជីវិតទាំងអស់១៤ នាក់ និងអ្នករងរបួសមាន២៨នាក់ ៕