ខេត្តកណ្តាល, មានករណីសង្ស័យថាប្រជាពលរដ្ឋបានពុលស្រា បណ្ដាលឲ្យស្លាប់ជាបន្តបន្ទាប់ តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ទើបនឹងថ្នាក់មូលដ្ឋានបានរាយការណ៍មកថ្នាក់លើឲ្យបានដឹងអំពីខេត្តការរណ៍នេះ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដែលកំពុងធ្វើដំណើរឆ្លងសាឡាងទៅកាន់ទីតាំងកន្លែងកើតហេតុ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា, ករណីនេះបានកើតឡើងតាំងពីថ្ងៃទី១០ ខែឧសភាមកម្ល៉េះ ប៉ុន្តែលោកទើបនឹងទទួលបានព័ត៌មានមូលដ្ឋានបានរាយការណ៍មក ថាមានប្រជាពលរដ្ឋបានពិសារស្រាបណ្ដាលឲ្យពុលនៅក្នុងពិធីបុណ្យ ។ លោកបានបន្តទៀតថា, បើគិតមកដល់ថ្ងៃនេះឮថាអ្នកស្លាប់មានចំនួន ៨នាក់មកហើយគិតពីថ្ងៃទី១០ ខែឧសភាមកនោះ។ ប៉ុន្តែលោកមិនទាន់ធ្វើដំណើរទៅដល់កន្លែងទីតាំងកើតហេតុនោះនៅឡើយទេ ចាំព័ត៌មានលំអិតណាច្បាស់លាស់លោកនឹងបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា, ករណីសង្ស័យពុលស្រានេះ កើតឡើងនៅក្នុងភូមិស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្ដាល៕
ដោយ, ស្អាងជ័យ