ចាប់​អ្នកលេង​បាល់ទះ​ចំនួន​ ៩នាក់​ ​នៅ​តំបន់​លឿង​ មកផាកពិន័យ​ម្នាក់ៗ​២០​ម៉ឺន​រៀល ចំណែក​​ម្ចាស់​ទីតាំង​ផាក​២​លាន​រៀល​

ចែករំលែក៖

ភ្នំពេញ​៖ កម្លាំងនគរបាល​ខណ្ឌទួលគោក​ កាលពី​វេលា​ម៉ោង​៣ រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​ បានចុះចាប់ក្រុមអ្នកលេង​បាល់ទះ​ចំនួន​០៩​នាក់​ នៅ​តំបន់​លឿង ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ យកមកផាកពិន័យ​ក្នុង​ម្នាក់ៗ​ចំនួន​២០​ម៉ឺន​រៀល ចំណែក​ម្ចាស់​ទីតាំង​តារាង​បាល់ទះ ត្រូវ​ផាក​ចំនួន​២​លាន​រៀល​។

​បេីតាមប្រភពព័ត៍មាន​ពីមន្រ្តីនគរបាលខណ្ឌទួលគោក​ បានឲ្យដឹងថា​ មូលហេតុ​នៃ​ការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​៩​នាក់​ខាងលើ បន្ទាប់ពី​មាន​ពលរដ្ឋ​រាយការណ៍​ថា​ មានការ​ប្រមូលផ្តុំ​អ្នក​និយម​ហាត់ប្រាណ និង​លេង​ល្បែងស៊ីសង​បាល់ទះ​ភ្នាល់​គ្នា ដាក់​លុយ​ដែល​ល្មើស​នឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​និង​បំពាន​វិធានការ ៣​កុំ និង​៣​ការពារ​ទើប​លោក​អភិបាល​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល ផ្សារ​ដេប៉ូ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចុះទៅពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​។

ក្រោយ​ប្រតិបត្តិការ​រួច​ ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស​៩​នាក់ បញ្ជូន​ទៅកាន់​សាលាខណ្ឌ​ទួលគោក​ ធ្វើការ​អប់រំ ផាកពិន័យ​ក្នុង​ម្នាក់ៗ​២០​ម៉ឺន​រៀល។ ចំណែក​ម្ចាស់​ទីតាំង​តារាង​បាល់ទះ ត្រូវ​ផាកពិន័យ​ចំនួន​២​លាន​រៀល​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print