ក្រុមជនមិនស្គាល់មុខប្រុសស្រី៥នាក់លួចលុយផ្ទះវេរលុយវីងយកប្រាស់៣៦លាននិងប្រាក់ដុល្លារ១០០០ដុល្លារ

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១ មានករណីជនសង្ស័យមួយក្រុមចំនួន៥នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចលុយផ្ទះវេលុយមួយកន្លែង ប្រមូលអស់៣៦លានរៀល និងប្រាក់ដុល្លារ១០០០ដុល្លារសហរដ្ឋអាមេរិក ត្រង់ចំណុចភូមិ​បុណ្ណា ឃុំ​ព្រះពុទ្ធ​​ ​​ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ឈុំ​ ស៊ុនណារី​ ភេទ​ស្រី​ អាយុ​៥១ឆ្នាំ​ មានទីលំនៅ​ភូមិ​បុណ្ណា​ ឃុំ​ព្រះ​ពុទ្ធ​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។ ចំណែកជនសង្ស័យ​ចំនួន​​៥នាក់​ ស្រី​១នាក់​ (មិនស្គាល់អត្តសញ្ញាណ)។ដោយឡែកសម្ភារៈ​បាត់​បង់​រួម​មាន​៖ លុយ​ខ្មែរចំនួន​៣៦.០០០.០០០​ រៀល, លុយ​ដុល្លារ​ចំនួន​ ១០០០ដុល្លារ, សៀវភៅ​ធនាគារ​ អម្រិត​ ចំនួន​០២ក្បាល, កាតវីង​ចំនួន​ ០២​ សន្លឹក​និងកាបូប​ស្ពាយ​ចំហៀងចំនួន​ ០១
ប្រភពដដែលបន្តថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​ មុន​ពេល​កេីតហេតុ ​ជនរងគ្រោះ​បានបេីកតូបលក់​ឥវ៉ាន់​ចាប់ហួយ​ និង​ ដូរលុយវីងដូចសព្វមួយដង​ដោយមានអ្នកមកទិញដូរធម្មតា​ លុះដល់ម៉ោង០៨និង៣២​នាទី​ មាន​ក្រុម​ជនសង្ស័យ​២នាក់(ស្រី១នាក់​)​ ជិះ​ម៉ូតូ​ម៉ាក​ហុងដាឌ្រីម​ ពណ៌​ខ្មៅមិនចាំ​ស្លាកលេខ​មកឈប់​មុខតូប​លក់​ចាប់​ហួយ​របស់​ជន​រងគ្រោះ​ ពេល​ជនសង្ស័យ​ម្នាក់​ភេទ​ ស្រី​ បានចុះពីលេីម៉ូតូ​ដេីរមក​ សួរជនរងគ្រោះដេីម្បី​ដូរ​លុយ​ រួច​បាន​ដកលុយ​១០០​ដុល្លារ​ អោយទៅជនរងគ្រោះពេលនោះជនរង​គ្រោះ​បានចូលក្នុ​ងទូរ​វីង​ដេីម្បី​ដូរ​លុយ​អោយជន​សង្ស័យ​ ហេីយជនសង្ស័យទាំងពីរបានជិះ​ម៉ូតូ​ចេញ​ទៅទិសខាងលិចបាត់ទៅ​ រហូត​ដល់ម៉ោង៨និង៥២នាទី​ ក្រុម​ជនសង្ស័យ​បាន​ដដែល​បាន​ជិះម៉ូតូ​ចំនួន​៣គ្រឿង​មកឈប់​នៅក្បែរ​តូបលក់​ដូរ​ របស់​ជន​រងគ្រោះ​ ពេល​នោះ​ជនសង្ស័យ​ម្នាក់​ភេទ​ស្រី​ បាន​ចុះមកទិញ​ស្រាបៀ​ Ganzberg ចំនួន​មួយកេះ​ ដោយឃេីញ​ជនរងគ្រោះ​នៅតែ​ម្នាក់​ឯង​ ជនសង្ស័យ​ម្នាក់​ទៀត​បាន​ដេីរ​ចូល​ក្នុង​ទូវីង​ ធ្វើ​សកម្មភាព​ភាព​លួច​យក​លុយ​របស់​ ជន​រងគ្រោះ​ហេីយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​ទិស​ខាង​កើត​បាត់​ទៅ​ មួយសន្ទុះ​ក្រោយមក​ទេីប​ជន​រងគ្រោះ​ ដឹង​ថាបាត់លុយទេីប​ តេ​ទូរសព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ ព្រះ​ពុទ្ធ​ បច្ចុប្បន្ន​កម្លាំងផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​បាន​ចុះមកដល់​កន្លែង​កេីតហេតុ​ដេីម្បី​កសាង​សំនុំរឿង​ និងស្រាវជ្រាវ​បន្ត៕

...

ដោយ៖  ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print